ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ប្រកាស​សម្រួល​ភារកិច្ច និង​តែងតាំង​មន្ត្រី​គណបក្ស​រាជធានី​ភ្នំពេញ និង​ខណ្ឌ នៅ​មន្ទីរ​គណបក្ស​រាជធានី​ភ្នំពេញ

ប្រកាស​សម្រួល​ភារកិច្ច និង​តែងតាំង​មន្ត្រី​គណបក្ស​រាជធានី​ភ្នំពេញ និង​ខណ្ឌ នៅ​មន្ទីរ​គណបក្ស​រាជធានី​ភ្នំពេញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ល្ងាច​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២២ ក្នុង​ពិធី​ប្រកាស​សម្រួល​ភារកិច្ច និង​តែងតាំង​មន្ត្រី​គណបក្ស​រាជធានី​ភ្នំពេញ និង​ខណ្ឌ នៅ​មន្ទីរ​គណបក្ស​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ការប្រកាស​សម្រួល​ភារកិច្ច​និង​តែងតាំង​មន្ត្រី​គណបក្ស​រាជធានី​ភ្នំពេញ ធ្វើឡើង​ដើម្បី​ពង្រឹង​បក្ស​ឲ្យបាន​រឹងមាំ និង​កាន់តែ​មាន​ប្រសិទ្ធភាព​ការងារ​ទ្វេដង ឆ្ពោះ​ទៅ​ដណ្ដើម​ជ័យជម្នះ​ឲ្យបាន នៅពេល​បោះឆ្នោត​ឆ្នាំ​២០២៣ ខាងមុខ​។​

ក្នុង​ពិធី​នោះ ត្រូវបាន​ប្រកាស​សម្រួល​ភារកិច្ច និង​តែងតាំង​មន្ត្រី​គណបក្ស​រាជធានី​ភ្នំពេញ​ជាច្រើនរូប ដោយ​មន្ត្រី​ខ្លះ​ត្រូវបានតែងតាំង​ជា​សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​រាជធានី និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ​។ ចំណែក​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខណ្ឌ​ចំនួន​៨ ក៏​ត្រូវបាន​ផ្ទេរ​និង​ផ្លាស់ប្តូរ​ផងដែរ​។​
​លោក ឃួ​ង ស្រេង បានស្នើ​មន្ត្រី​របស់​បក្ស​ប្រជាជន​ទាំងអស់​ធ្វើ​ការងារ​អោយបាន​ល្អ ធ្វើយ៉ាងណា​ដណ្ដើម​ជ័យជម្នះ​អោយបាន​នៅ​ពេល​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣​។​

​លោក​បន្តថា អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រធាន​បក្ស មន្ត្រី​បក្ស​មូលដ្ឋាន​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ពិសេស​ការចុះ​ត្រួតពិនិត្យ​ល្បែងស៊ីសង កុងស៊ីបញ្ចាំ​ខុសច្បាប់​នៅតាម​មូលដ្ឋាន​របស់​ខ្លួន ធ្វើយ៉ាងណា​អោយ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​និង​រស់នៅ​ជាមួយ​នឹង​ច្បាប់​។​

លោក ឃួ​ង ស្រេង បាន​បន្តទៀតថា ចំពោះ​កម្មករ បើ​ពួកគាត់​មាន​បញ្ហា ត្រូវ​ចុះ​និង​ដោះស្រាយ​ជូន​ពួកគាត់​ភ្លាម សំខាន់​ធ្វើ​យ៉ាងណា​អោយ​ពួកគាត់​មាន​ទំនុកចិត្ត​។ លោក ឃួ​ង ស្រេង ក៏​បាន​ស្នើ​អោយ​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខណ្ឌ​ទាំង​១៤ ត្រូវ​ការពារ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ពោល​គឺ ប្រជាជន​មាន​បញ្ហា​ប្រឈម ត្រូវ​ដោះស្រាយ​ជូន​អោយ​បានល្អ និង​ជា​អ្នក​ការពារ​ដោយ​ស្រប​ច្បាប់​ជូន​ពួកគាត់​។​

​បន្ថែម​ពី​នេះ​ត្រូវ​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​នៅ​ពេល​មាន​បុណ្យ​ជាតិ​ធំៗ ខណៈ​ដែល​ពួកគាត់​ទៅ​ស្រុកកំណើត ឬ​ទៅ​ដើរលេង​កំសាន្ត ដើម្បី​បក្ស​មាន​គុណសម្បត្តិ​ល្អ​នៅ​ពេល​បោះឆ្នោត​។​

លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះ​ដែរ ក៏បាន​លើកឡើង​ពី​វីរភាព​របស់​សម្តេច​តេជោ ហ៊ុន សែន ដោយ​ពេញ​មួយជីវិត​សម្តេច​បាន​លះបង់​សព្វបែបយ៉ាង​ដើម្បី​ប្រទេសជាតិ រហូត​នាំ​ប្រទេសជាតិ​មួយ​នេះ មាន​សន្តិភាព​និង​ការអភិវឌ្ឍ​រីកចំរើន​លើ​គ្រប់​វិស័យ​។ ដូច្នេះ​លោក​ស្នើ​អោយ​មន្ត្រី​បក្ស​ទាំងអស់ ត្រូវ​រួម​គ្នា​រក្សា​សន្តិភាព​ដែលរ​កមក​ដោយ​លំបាក​នេះ អោយ​នៅ​ស្ថិតស្ថេរ​គង់​វង់​៕

Filed in: ព័ត៌មានជាតិ