ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ ថ្លែង​កោតសរសើរ​អង្គភាព និង​ប្រគល់​លិខិត​សរសើរ រង្វាន់​អម​ជូន​យោធិន​មាន​ស្នាដៃ​ល្អ​ប្រចាំ​ខែ​កញ្ញា​

​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ ថ្លែង​កោតសរសើរ​អង្គភាព និង​ប្រគល់​លិខិត​សរសើរ រង្វាន់​អម​ជូន​យោធិន​មាន​ស្នាដៃ​ល្អ​ប្រចាំ​ខែ​កញ្ញា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២២ បាន​អញ្ជើញ​ជា​អធិបតី កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ ប្រចាំ​ខែ​សីហា ឆ្នាំ​២០២២ និង​ផ្សព្វផ្សាយ​ទិសដៅឣ​នុវត្តប​ន្ត ខែតុលា ឆ្នាំ​២០២២ នៅ​ទីបញ្ជាការ​កងពល​តូច​ថ្មើរជើង​លេខ​៥១ ស្ថិតនៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដែល​មាន​សមាសភាព​ចូលរួម លោក​មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង ការិយាល័យ​ទាំង​៩ កងអនុសេនាធំ​ចំណុះ​កងពល​ទាំង​៧ និង​វរ​សេនា​តូច​ថ្មើរជើង​ទាំង​៤​។​

​លោក​មេបញ្ជាការ​កងពល​បាន​ធ្វើ​ការកោតសរសើរ​ដល់​គ្រប់​បណ្តា​អង្គភាព​ខិតខំ​យកចិត្តទុកដាក់​អនុវត្តតាម​ផែនការ​ដែល​ថ្នាក់លើ​ប្រគល់ជូន នូវ​តួនាទី​ភារកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ តាម​ផែនការ ការងារ​កសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បាន​សង្កត់ធ្ងន់ថា គ្រប់​បណ្តា​អង្គភាព​តៀម​កម្លាំង មធ្យោបាយ សម្ភារ ឲ្យបាន​តាម​ផែនការ ធានា​ចេញ​បំពេញ​បេសកកម្ម​តាម​បទ​បញ្ជា​ថ្នាក់លើ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ដោយសារ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​ច្រើន តំបន់​មួយចំនួន​រង​ការ​ប្រឈម​ខ្លាំង​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បាន​អញ្ជើញ​ប្រគល់​លិខិត​សរសើរ និង​រង្វាន់​អម ដល់​យោធិន​ដែល​មាន​ស្នាដៃ​ល្អ​៕

Filed in: ព័ត៌មានជាតិ