ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ករណី​រំលោភ​សេពសន្ថវៈ​នៅ​ខេត្តព្រៃវែង​តាំងពី​ឆ្នាំ​២០១៦ មក​អស់លក្ខណ៍​នៅ​ភ្នំពេញ​ឆ្នាំ​២០២២!

ករណី​រំលោភ​សេពសន្ថវៈ​នៅ​ខេត្តព្រៃវែង​តាំងពី​ឆ្នាំ​២០១៦ មក​អស់លក្ខណ៍​នៅ​ភ្នំពេញ​ឆ្នាំ​២០២២!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅវេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០២២ មាន​ប្រជាពលរដ្ឋ​ផ្តល់​ព័ត៌មាន​តាមរយៈ​លេខ​ទូរ​សព្ទ​១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​នារី​ម្នាក់​បាន​រាយការណ៍​ថា រូបនាង​បាន​ឃើញ ជនសង្ស័យ​ដែល​ធ្លាប់​ចាប់​រំលោភ​នាង​នៅ​ខេត្ត​ព្រៃវែង​កាលពី​ឆ្នាំ​២០១៦​និង​២០១៧ កំពុង នៅក្នុង​បរិវេណ​ស្ថានីយ៍ ទូរទស្សន៍​បាយ័ន​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ប្រើ​វិធានការ​ជំនាញ ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​មកកាន់ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​តាមរយៈ​វិធានការ​ជំនាញ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ភាគី​ខាង​ស្រី បាន​រៀបរាប់​ឲ្យដឹងថា ខ្លួន​ត្រូវបាន​ជនសង្ស័យ ឈ្មោះ អ៊ីង ភា​រ៉ាត អាយុ​៣៦​ឆ្នាំ មុខរបរ​ជាងសំណង់ ចាប់​រំលោភ​កាលពី​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ នៅ​ខេត្ត​ព្រៃវែង ហើយ​គំរាមកំហែង​ថា​នឹង​សម្លាប់ និង​ដើរ​បរិហាកេរ្តិ៍​ខ្លួន​ជា​សាធារណៈ​។ ក្រោយមក​ខ្លួន​ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ តុលាការ​ខេត្ត​ព្រៃវែង តែ​ជនសង្ស័យ​បាន រត់គេច​ចេញពី​ខេត្ត​ព្រៃវែង បាត់​ដំណឹង​ឈឹង​។ ក្នុងអំឡុងពេល​ដែល​ជនសង្ស័យ​គេចខ្លួន នៅ​ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ព្រៃវែង បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនជននេះ មក​ប្រគល់ជូន​តុលាការ​តាម​ច្បាប់ ប៉ុន្តែ​សមត្ថកិច្ច​តាមរក​ជនសង្ស័យ​ពុំ​ឃើញ​។ រហូតដល់​ឆ្នាំ​២០២០​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​ខេត្ត​ព្រៃវែង បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​ជន​ឈ្មោះ អ៊ីង ភា​រ៉ាត់ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​០៧(​ប្រាំពីរ​ឆ្នាំ​) ពីបទ រំលោភ​សេពសន្ថវៈ និង​បទ បរិហាកេរ្ត៍ជា​សាធារណៈ ប៉ុន្តែ​សមត្ថកិច្ច​មន្ត្រី​នគរបាល​យុត្តិធម៌ នៅតែ​មិន​ទាន់​អាច​ស្វែងរក ជនជាប់ចោទ​នេះ​ឃើញ​។ ទើបតែ​មក​ដល់​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ ខ្លួន​បាន​ប្រទះឃើញ ជនល្មើស នៅក្នុង​បរិវេណ​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​ស្ទឹងមានជ័យ ក៏​បាន​រាយការណ៍​ដល់​កម្លាំង​សមត្ថកិច្ច អាវុធហត្ថ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ​តែម្តង​។​

​ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មាន​ការឯកភាព​ពី លោក គឹម ហុង​សាន ព្រះរាជអាជ្ញារង នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការទំនាក់ទំនង ទៅ​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង ដើម្បី​ឡើង​មក​ទទួលយក​ជនជាប់ចោទ​រូបនេះ បញ្ជូន​ទៅ​ពន្ធនាគារ ខេត្ត​ព្រៃវែង​៕

Filed in: ព័ត៌មានជាតិ