ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី (​គី​ឡូ​១៣) ស្រុក​សំពៅ​លូន​

​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី (​គី​ឡូ​១៣) ស្រុក​សំពៅ​លូន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង់​) ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៨​កើត ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី (​គី​ឡូ​១៣) ស្ថិតក្នុង​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។​

​យោងតាម​ប្រកាស​ស្ដី​ពី​ការផ្លាស់ប្ដូរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ដ្រីរាជការ​របស់​ក្រសួងមហាផ្ទៃ សម្រេច​:
-​ផ្លាស់ប្ដូ​រលោក នាង ច័ន្ទ​ថា​រ៉ា ឋានន្តរ​ស័ក្ដ​ឧត្តមមន្ដ្រី ថ្នាក់​លេខ​៥ ពី​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី (​គី​ឡូ​១៣) ឱ្យមក​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​វិញ ។​
-​ប្រគល់​ភារកិច្ច​លោក ខុង យ៉ាត់​លួង ឋានន្តរស័ក្ដិ​អនុមន្ដ្រី ថ្នាក់​លេខ​៤ ឱ្យ​មក​កាន់​មុខតំណែង​ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី (​គី​ឡូ​១៣) ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ៕

Filed in: ព័ត៌មានជាតិ