ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឧត្តមសេនីយ៍ត្រី ជុ​យ សីហា ពាំនាំ​អំណោយ​ឧបត្ថម្ភ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ឧ​ប​ត្ត​ម្ភ​ជូន​គ្រួសារ​សព​យោធិន ០២ រូប ចំនួន ១០ លាន​រៀល ក្នុង​មួយ​គ្រួសារ​

ឧត្តមសេនីយ៍ត្រី ជុ​យ សីហា ពាំនាំ​អំណោយ​ឧបត្ថម្ភ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក  ឧ​ប​ត្ត​ម្ភ​ជូន​គ្រួសារ​សព​យោធិន ០២ រូប ចំនួន ១០ លាន​រៀល ក្នុង​មួយ​គ្រួសារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ពេល​ថ្មីៗ​នេះ ឧត្តមសេនីយ៍ត្រី ជុ​យ សីហា មេបញ្ជាការរង និង​ជា​មេបញ្ជាការ​ទិស​ទី​៣ យោធភូមិភាគ​ទី​៤ បាន​នាំយក​នូវ​អំណោយ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ដែល​បាន​ឧបត្ថ ជូន​គ្រួសារ​សព​យោធិន ០២ រូប ដែល​បាន​ពលី​ជីវិត ដើម្បី​ជួយសង្គ្រោះ​ក្មេងប្រុស​លង់ទឹក ០២ នាក់ ក្នុង​មួយ​គ្រួសារ​សព​ទទួលបាន​ថវិកា​ចំនួន ១០ លាន​រៀល ។​

​នៅក្នុង​ឱកាស​ចូលរួម​រំលែក​មរណៈទុក្ខ ឧត្តមសេនីយ៍ត្រី ជុ​យ សីហា បាន​ពាំនាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ និង​ចូល​រំលែក​ទុក្ខ​ពី​សំណាក់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ជូន​ចំពោះ​ក្រុម​គ្រូ​សារ​ស​.​ព ដោយ​បាន​ចាត់ទុក​ការបាត់បង់​នេះ ជា​ការ​បាត់​នូវ​កងទ័ព​ដ៏​អង់អាច​ក្លាហាន​នៅក្នុង​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ កន្លងមក និង​បាន​ចូលរួម​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាជន ប្រកបដោយ​ស្មារតី​អង់អាច​ក្លាហាន​ឆន្ទៈ​មោះមុត និង​ហ៊ាន​ពលី​ជីវិត ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់​ថា សព​យោធិន ២ រូប ដែល​បាន​ពលី​ជីវិត​ដើម្បី​ជួយសង្គ្រោះ​ក្មេងប្រុស​លង់ទឹក ២​នាក់ ត្រូវបាន​គ្រួសារ​សព ធ្វើបុណ្យ​តាម​ប្រពៃណី​សាសនា​ក្នុងនោះ សព​ទី​១ -​ពល​ទោ វ៉ាន ថុន មាន​អាយុ ២៣ ឆ្នាំ នៅ​លីវ ត្រូវបាន​ក្រុមគ្រួសា​រស​.​ព យកមក​ធ្វើបិណ្យ​នៅ​គេហដ្ឋានស​.​ព នៅ​ភូមិ​ចាន់​ក្រហម ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ ដោយឡែក​ស​.​ព​ទី​២ -​ពលបាលឯក ឈន ស៊ី​ដេត មាន​អាយុ ៣៩ ឆ្នាំ មាន​ប្រពន្ធ ត្រូវ​បាន​អង្គភាព​រៀបចំ​ធ្វើ​ពិធី​បុណ្យ​នៅ​បន្ទាយ​ប្រាសាទ​តា​មាន់ ខេត្ត​ឧត្តរមានជ័យ ។​

​សូម​រំលឹក​ថា ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២២ យោធិន​វរ​សេនា​តូច​៤២២ របស់​កងពល​តូច​ថ្មើរជើង​លេខ​៤២ ចំនួន​០២​នាក់ បាន​ទៅ​បង់​ត្រី​នៅ​ទីតាំង​ខាងលើ ក៏​ប្រទះឃើញ​ក្មេង​០២​នាក់ កំពុង​លង់ទឹក ទើប​ចុះ​ជួយ​សង្គ្រោះ ពេល​សង្គ្រោះ​ជីវិត​ក្មេង​បាន ហើយ​ជា​អកុសល​ទឹក​ហូរ​គួច​ខ្លាំង បណ្តាល​អោយ​លង់​ស្លាប់​ទាំង​០២ នាក់​តែ​ម្តង​។​

​បច្ចុប្បន្ន សាកសព​យោធិន​ទាំងពីរ​បាន​រកឃើញ (​នៅ​ម៉ោង ១១:៣០​នាទី​ម្នាក់ និង​ម្នាក់​ទៀត នៅ​ម៉ោង ១៧:១០​នាទី​) ៕

 

Filed in: ព័ត៌មានជាតិ