ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន នាយករង ខុទ្ទកាល័យ​សម្តេច​អ​តេជោ និង លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បាន​បន្ត​ដឹកនាំ​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង សមត្ថកិច្ច ចុះ ជម្លៀស បងប្អូន​ប្រជាពលរដ្ឋ ពី តំបន់​ទឹក​ជន់​លិច មក​កាន់​ទី​ទួល​សុវត្ថិភាព​នៅ​ក្រុង​ប៉ោយ​ប៉ែត​

ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន នាយករង ខុទ្ទកាល័យ​សម្តេច​អ​តេជោ និង លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បាន​បន្ត​ដឹកនាំ​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង សមត្ថកិច្ច ចុះ ជម្លៀស បងប្អូន​ប្រជាពលរដ្ឋ ពី តំបន់​ទឹក​ជន់​លិច មក​កាន់​ទី​ទួល​សុវត្ថិភាព​នៅ​ក្រុង​ប៉ោយ​ប៉ែត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖ ​នៅ​ព្រឹក ថ្ងៃអាទិត្យ ៧ កើត ខែ​អស្សុជ ឆ្នាំខាល​ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦​ត្រូវ​នឹង​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២២ នេះ ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន នាយករង ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក គាត ហ៊ុល អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត បាន​បន្ត​ដឹកនាំ​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង សមត្ថកិច្ច ចុះ ជម្លៀស បងប្អូន​ប្រជាពលរដ្ឋ ពី តំបន់​ទឹក​ជន់​លិច មក​ទីទួល​សុវត្ថិភាព ។​

​ប្រជាពលរដ្ឋ រងគ្រោះ​ដោយសារ​ទឹកជំនន់​ទទួល​បាន​ការ​យក​ចិត្ត​ពី​អាជ្ញាធរ​ព្រមទាំង​ទទួល​ស្បៀង​សង្គ្រោះ​បឋម ដែល​ជា​អំណោយ សម្ដេច​តេជោ​ហ៊ុនសែន តាមរយៈ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក គាត ហ៊ុល អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត បាន​មានមតិ​ជួប​សំណេះសំណាល ផ្ដាំផ្ញើ ដល់​បងប្អូន សូម​ក​មាន​ការព្រួយបារម្ភ អំពី​ការ​ស្នាក់នៅ ស្បៀងអាហារ ហូបចុក ព្រោះ សម្ដេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជូន ស្បៀងអាហារ​ជា​ច្រើន តាមរយៈ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​ក្នុងនោះ​សេនាធិកា ដែល​គ្រប់គ្រង​ស្បៀងអាហារ ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ រង់​គ្រោះ ដោយសារ​ទឹកជំនន់ គឺ លោក គាត ហ៊ុល អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត ដោយផ្ទាល់ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​សម្ភារៈ​និង​ស្បៀងអាហារ
​ដែល​អាជ្ញាធរ​ក្រុង​ចែក​ជូន​ប្រជាពលរដ្ឋ នា​ថ្ងៃនេះ គ្រាន់តែ​ជា ស្បៀង​សង្គ្រោះ​បឋម នោះទេ អាជ្ញាធរ​ក្រុង​បាន​បន្ត​រៀបចំ​ស្បៀងអាហារ ជាច្រើន​សម្រាប់​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ មិនឲ្យ​មាន​ការខ្វះខាត នោះទេ ៕

Filed in: ព័ត៌មានជាតិ