ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ចាម អញ្ជើញ​បិទ​វគ្គ​អប់រំ​នយោបាយ​សម្រាប់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ឃុំ​-​ភូមិ ក្នុង​ស្រុក​កោះសូទិន​

ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ចាម អញ្ជើញ​បិទ​វគ្គ​អប់រំ​នយោបាយ​សម្រាប់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ឃុំ​-​ភូមិ ក្នុង​ស្រុក​កោះសូទិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​នា​រសៀល ថ្ងៃ​សៅរ៍​ទី​១ ខែតុលា ឆ្នាំ​២០២២ នេះ ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បិទ​វគ្គ​អប់រំ​នយោបាយ សម្រាប់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ឃុំ ភូមិ ក្នុង​ស្រុក​កោះសូទិន ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត ស្រុក និង​មន្ត្រី​គណបក្ស​ពាក់ព័ន្ធ ព្រមទាំង​សិក្ខាកាម​ចូលរួម​ប្រមាណ​ជិត ២០០​នាក់ នៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណបក្ស​ខេត្ត បាន​លើកឡើង​ថា​÷
-​មូលដ្ឋាន​រឹងមាំ គណបក្ស​ទទួល​បានកា​រ​គាំទ្រ​ខ្លាំង​
-​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​សង្កាត់​មាន​សុវត្ថិភាព ត្រង់​លក្ខណៈសម្បត្តិ​ទី​១ -​ការផ្តល់​សេវាសាធារណ​: ជា​ពិសេស​សេវា​រដ្ឋបាល​ប្រកបដោយ​គុណភាព តម្លាភាព និង​ទទួលបាន​ជំនឿ​ទុកចិត្ត​ខ្ពស់​ពី​ប្រជាពលរដ្ឋ​។​
-​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់ គ្រប់​ផ្នែក​នៅ​ថ្នាក់​មូលដ្ឋាន ត្រូវ​ប្រកាន់​ជំហរ ការពារ​ដាច់ខាត សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ទប់ស្កាត់​ការប៉ុនប៉ង​បង្ក​ចលនា​របស់​បក្សពួក​ប្រឆាំង និង​មជ្ឈដ្ឋាន​អគតិ សំដៅ​ធានា​ដំណើរការ​អភិវឌ្ឍ ការរស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាជន​កម្ពុជា នឹង​ចូលរួម​គាំទ្រ​យ៉ាង​ក្លៀវក្លា​នូវ​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​៕

Filed in: ព័ត៌មានជាតិ