ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក​បណ្ឌិត ហោ គន្ធា តំណាង សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា (UI) បាន​ចូលរួម​ពិធី ប្រកាស ចូលកាន់​តំណែង​អភិបាលរង​ខេត្ត​ពោធិ៍សាត់ ចំនួន​ ៤ ​រូប​

លោក​បណ្ឌិត ហោ គន្ធា តំណាង សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា (UI) បាន​ចូលរួម​ពិធី ប្រកាស ចូលកាន់​តំណែង​អភិបាលរង​ខេត្ត​ពោធិ៍សាត់ ចំនួន​ ៤ ​រូប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តពោធិ៍សាត់ ៖ នា​ព្រឹក​ថ្ងៃ​សុក្រ ទី ៣០ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​សាលា​ខេត្ដ​ពោធិ៍សាត់ មាន​ប្រារព្ធ​ពិធី​ប្រកាស ចូលកាន់​តំណែង​អភិបាលរង​ខេត្ត​ពោធិ៍សាត់ ចំនួន​៤​រូប ក្រោម​អធិបតីភាព​ឯកឧត្ដម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ព្រមទាំង​មន្ដ្រី អាជ្ញាធរ មន្ទីរ​ពាក់ព័ន្ធ ។​

​គណៈ​អភិបាលរង​ខេត្ដ ចំនួន ៤ រូប ដែល​ត្រូវបាន ប្រកាស ចូលកាន់​តំណែង រួមមាន ៖
១. ឯកឧត្តម​បណ្ឌិត ឡាយ វិសិដ្ឋ អតីត​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រម​ញ់ និង​នេសាទ​ខេត្ដ​ពោធិ៍សាត់ បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ដ​ពោធិ៍សាត់​
២. លោក ងួន ប៉ោ​សេង អតីត​អនុរដ្ឋលេខាធិការ ក្រសួង​រ៉ែ និង​ថាមពល បច្ចុប្បន្ន​ជា​អភិបាលរង​ពោធិ៍សាត់​
៣. លោក ហៀ​ម ឃួន អតីត​អភិបាលរង​ខេត្ដ​កែប បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ដ​ពោធិ៍សាត់​
៤. លោក រុន សារី អតីត​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ដ​ពោធិ៍សាត់ (​ខ្មែរ​ឥស្លាម​) បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ដ​ពោធិ៍សាត់ ។​

​ក្នុងឱកាស​នៃ​ពិធី ប្រកាស​ចូល​កាន់​តំណែង​របស់ អភិបាលរង​ចំនួន​៤​រូប ឯកឧត្ដម ប៉ាវ ហមផាន បាន​សំណេះសំណាល និង​ពាំនាំ​ពាក្យ​ផ្ដាំផ្ញើ​របស់ សម្ដេច​អគ្គ​មហា​សេន​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​អង្គពិធី ក៏ដូចជា អភិបាលរង ដែល​ទេីប​ចូលកាន់​តំណែង​ថ្មីៗ ធ្វើ​យ៉ាងណា​ត្រូវ​យកចិត្តទុកដាក់ និង​បំពេញ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព និង ស្មារតី​ចូលរួមចំណែក​អភិវឌ្ឍ​សង្គម ព្រមទាំង​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់​ទៅតាម​កាព្វកិច្ច​រៀងៗ​ខ្លួន លេីបួន​ចំណុច​សំខាន់ ១. ទឹកចិត្ត​បម្រើ​ការងារ​មុះមុត ២. ភក្ដីភាព ៣. សេវាសាធារណៈ ៤. ក្រមសីលធម៌ វិជ្ជាជីវៈ​។​

​ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ធ្វើ​សេចក្ដី​ក្ដី​រាយការណ៍​សង្ខេប ពី​វឌ្ឍនភាព នៃ​ការគ្រប់គ្រង​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​កន្លងមក​។ អភិបាលរង​ខេត្ដ​ពោធិ៍សាត់​ថ្មី​ទាំង​៤​រូប បាន​ធ្វើ​ការប្ដេជ្ញាចិត្ត​ក្នុងការ​បំពេញបេសកកម្ម​ក្នុង​ដំណែង​ថ្មី​រៀងខ្លួន​។​

​លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា តំណាង សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា​(UI) ក៏​បាន​អញ្ជើញ​ចូលរួម​អបអរសាទ​រ​ចំពោះ​ការចូលមក​កាន់​តំណែង​របស់​អភិបាលរង​ថ្មី​ចំនួន ៤​រូប និង​ជា​ពិសេស លោក ឡាយ វិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​ថ្មី ៕

   

Filed in: ព័ត៌មានជាតិ