ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឯកឧត្តម អ៊ុំ រាត្រី និង​ក្រុមការងារ បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​នាំយក​អំណោយ​ទៅ​ចែក​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​៥០​គ្រួសារ នៅ​ស្រុក​ភ្នំស្រុក​!

ឯកឧត្តម អ៊ុំ រាត្រី និង​ក្រុមការងារ បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​នាំយក​អំណោយ​ទៅ​ចែក​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​៥០​គ្រួសារ នៅ​ស្រុក​ភ្នំស្រុក​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៤​កើត ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ លោក​ឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​អធិការនគរបាល​ស្រុក​ភ្នំស្រុក និង កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ អមដំណើរ ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ក្រុមការងារ អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង នាំយក​អំណោយ ទៅ​ចែកជូន​ដល់​ពលរដ្ឋ ស្ត្រី​មាន​ផ្ទៃពោះ ចាស់ជរា និង​ពលរដ្ឋ​ក្រីក្រ ចំនួន ៥០​គ្រួសារ ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ភូមិ​គោក​រំចេក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក​ខេត្ត​បន្ទាយមានជ័យ​។​

​អំណោយ​ទាំងអស់​ត្រូវបាន ឯកឧត្តម​អភិបាល​ខេត្ត​បន្ទាយមានជ័យ​និង​ក្រុមការងារ ចុះ​ចែក​ជូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ចំនួន ៥០​គ្រួសារ ដែល​ជា​ពលរដ្ឋ​ងាយ​រងគ្រោះ​, ជនក្រីក្រ និង​ស្ត្រី​មាន​ផ្ទៃពោះ ក្នុង​១​គ្រួសារ ទទួលបាន ១-​អង្ករ ១០​គី​ឡូ​,២-​ស្ករស កន្លះ​គីឡូ ,៣-​អំបិល កន្លះ​គីឡូ ,៤-​ទឹក​ស៊ី​អ៉ីវ ១​យួរ​-៥.​ទឹកត្រី ១​យួរ និង​មុង​១ ផងដែរ​។​

​ឯកឧត្តម អ៊ុ រាត្រី អភិបាល ខេត្ត​បន្ទាយមានជ័យ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ថែរក្សា​សុខភាព និង​មាន​អនាម័យ​ឲ្យបាន​ល្អ គឺ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ត្រូវ​ប្រុងប្រយ័ត្ន​សត្វ​អ​សិរ​ពិស​ផ្សេងៗ​ខាំ​ជាងនេះទៀត​ការពារ​កូនចៅ​កុំឲ្យ​លេង​ទឹក​ព្រោះ​បើ​មាន​ការធ្វេសប្រហែស​អាច​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​៕

Filed in: ព័ត៌មានជាតិ