ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​សិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ស្រុក និង​ឃុំ (២០២៣-២០២៥) នៅ​ថ្នាក់​ស្រុក​ឆ្នាំ​២០២២ នៅ​សាលាស្រុក​ស្វាយទាប​

​សិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ស្រុក និង​ឃុំ (២០២៣-២០២៥) នៅ​ថ្នាក់​ស្រុក​ឆ្នាំ​២០២២ នៅ​សាលាស្រុក​ស្វាយទាប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ដ​ស្វាយរៀង​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​សាលាស្រុក​ស្វាយទាប បានរៀបចំ​សិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ស្រុក និង​ឃុំ (២០២៣-២០២៥) នៅ​ថ្នាក់​ស្រុក​ឆ្នាំ​២០២២ ស្ថិតក្រោម​អធិបតីភាព លោកជំទាវ យក់ ស៊ី​ណាត អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​។

​អង្គ​សិក្ខាសាលា​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​៖ លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក​អភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត លោក មេឃុំ ស្មៀន​ឃុំ​ទាំង​៩ ក្នុងស្រុក មន្ត្រីរាជការ​សាលាស្រុក និង​អ្នកពាក់ព័ន្ធ​នានា​សរុប ចំនួន ៥៤​នាក់ ស្រី ២០​នាក់​។

​លទ្ធផល​នៃ​អង្គសិក្ខាសាលា មាន​ដូចខាងក្រោម ៖ នៅ​ឆ្នាំ​២០២៣ ខាង​មុខ​គម្រោង វិនិយោគ​ស្រុក​ស្វាយទាប មាន​ចំនួន ៣៤​គម្រោង មាន​ការសន្យា​គាំទ្រ​ចំនួន ១​គម្រោង ។

​ចំពោះ​គម្រោង​វិនិយោគ​ឃុំ​ទាំង​៩ ក្នុងស្រុក មាន​ចំនួន ១៤៦​គម្រោង មាន​ការសន្យា​គាំទ្រ​ចំនួន ១១០​គម្រោង ស្មើនឹង​៧៥,៣៤% ក្នុងនោះ​មាន​ការសន្យា​គាំទ្រ​ក្រៅ​គម្រោង មាន​ចំនួន ៨០​គម្រោង ស្មើនឹង​៧២,៧៣% ហើយ​មាន​ការសន្យា​គាំទ្រ​ក្នុង​គម្រោង មាន​ចំនួន ៣០​គម្រោង ស្មើ​នឹង ២៧,២៧% ៕

Filed in: ព័ត៌មានជាតិ