ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក គាត ហ៊ុល អភិបាល ក្រុង​ប៉ោយប៉ែត ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកអូរ​ព្រំដែន កម្ពុជា ថៃ ឃើញ​ទឹកអូរ​កំពុង​កើន​ឡើង​ខ្លាំង​គួរឲ្យ​ព្រួយបារម្ភ​

លោក គាត ហ៊ុល អភិបាល ក្រុង​ប៉ោយប៉ែត ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកអូរ​ព្រំដែន កម្ពុជា ថៃ ឃើញ​ទឹកអូរ​កំពុង​កើន​ឡើង​ខ្លាំង​គួរឲ្យ​ព្រួយបារម្ភ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ដ​បន្ទាយមានជ័យ ​៖ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤ កើត ខែ​អស្សុជ ឆ្នាំខាល​ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២​ព្រឹក​នេះ​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាល ក្រុង​ប៉ោយប៉ែត​ដឹកនាំ​ក្រុម​ការងារ នឹង​អាជ្ញាធរ សង្កាត់​អូរជ្រៅ រួម​និង​កងកម្លាំង ចុះ​ពិនិត្យ​ស្ថានភាព​ទឹកអូរ​ព្រំដែន កម្ពុជា ថៃ ដោយ​ទឹក ចាប់ផ្តើម​ជន់​ឡើង​លិច​តំបន់​ទំនាប​មួយចំនួន​តាម​អូរ​ព្រំដែន កម្ពុជា ថៃ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​សូមបញ្ជាក់​ថា​៖​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាល ក្រុង​ប៉ោយប៉ែត ក៏បាន​សូម​អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​លំនៅដ្ឋាន ជាប់​តាម​អូរ​ព្រំដែន កម្ពុជា ថៃ ទាំងអស់​សូម​មាន​ការ​ប្រុង​ប្រយ័ត​ខ្ពស់ ព្រោះ​ទឹកបាន និង​កំពុង​កើនឡើង​យ៉ាង​ខ្លាំង​គួរឲ្យ​ព្រួយបារម្ភ ក្នុងករណី​មាន​អាសន្ន​សូម​បងប្អូន​ប្រជាពលរដ្ឋ រាយការណ៍​មក​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​បន្ទាន់​ដើម្បី​ជួយ​អន្តរាគមន៍​ជម្លៀស​មក​កាន់​ទី​ទួល​សុ​វត្តិ​ភាពឲ្យបាន​ទាន់ពេ​ល​វេលា​ផងដែរ​។

​បច្ចុប្បន្ន​នេះ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បាន​ចាត់​ក្រុមការងារ​រៀបចំ​ទីទួល​សុវត្ថិភាព និង​ត្រៀម​ស្បៀង​បំរុង​បណ្តោះអាសន្ន​ដើម្បី​ត្រៀម​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​រួច​ហើយ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ