ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ពិធី​ប្រគល់​សញ្ញាបត្រ​ជ័យលាភី ដល់​និស្សិត​សកល​វិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច ខេត្ត​កំពង់ចាម​

ពិធី​ប្រគល់​សញ្ញាបត្រ​ជ័យលាភី ដល់​និស្សិត​សកល​វិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច ខេត្ត​កំពង់ចាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ នៅ​សាលសន្និសីទ​សាលា​ខេត្តកំពង់ចាម ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជ័យលាភី​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ដល់​និស្សិត​នៃ​សកល​វិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច ខេត្ត​កំពង់ចាម​។​

​ពិធី​នេះ​ដ៏​ឱឡារិក​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ តំណាង​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​គណៈ​គ្រប់គ្រង​សាលា ព្រមទាំង​និស្សិត​សកល​វិទ្យាល័យ គ្រប់គ្រង និង​សេដ្ឋកិច្ច (​ហៅ​កាត់ UME) ខេត្ត​កំពង់ចាម ប្រមាណ​ជាង​៧០០​នាក់​។​

​មាន​បទពិសោធន៍​ក្នុងឱកាស​នោះ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន ពាំនាំ​នូវ​ការសាកសួរ សុខទុក្ខ​ពី​ប្រមុខ​ដឹកនាំ​ដែលមាន​សម្តេច​ទាំង​ទ្វេ ជូន​ចំពោះ​ថ្នាក់ដឹកនាំ​សាលា និស្សិត​ទាំងអស់ រួមទាំង​ប្រជាពលរដ្ឋ ដែល​ជា​និច្ច​ជា​កាល​សម្តេច តែងតែ​ចង់ដឹង​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ ក្នុងនាម​សម្តេច​ជា​ប្រមុខ​ដឹកនាំ​ប្រទេសជាតិ​។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា ការទទួល​សញ្ញាបត្ររ​បស់ និស្សិត​ថ្ងៃនេះ គឺ​ជា​ការបញ្ជាក់​ពី​ភាពជោគជ័យ​នៅ​ក្នុង​ជីវិត​ដែល​យើង​គ្រប់គ្នា​បាន​ខិតខំ​តស៊ូ ក្នុង​ការសិក្សា​រៀនសូត្រ​ក្រេប​យក​ចំណេះដឹង សម្រាប់​ជីវិត​ដែល​ចំណេះវិជ្ជា​ជា​ទ្រព្យសម្បត្តិ ដែល​អ្នក​ដទៃ​មិន​អាច​យកបាន ដែល​យើង​បាន​តស៊ូ​ជម្នះ​រាល់​ការលំបាក​គ្រប់​បែបយ៉ាង ក្នុង​ជីវិត​ហើយ​ដែល​អ្នក​គ្រប់គ្នា​ក៏​មិន​សុទ្ធតែ​មាន​ឱកាស​ដូច​យើង​ដែរ ។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់​ថា សារៈសំខាន់​នៃ​ការបណ្តុះ បណ្តាល​នូវ​ធនធានមនុស្ស​គឺ​អ្វី​ដែល​រាជរដ្ឋាភិបាល បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្លាំង ណាស់ ព្រោះ​វា​ជា​កត្តា​ដែល​នាំឱ្យ​ប្រទេស​យើង​អាច​ធ្វើ​ការអភិវឌ្ឍ​ដោយ​ចីរភាព និង និរន្តរភាព​។ ប្រទេសជាតិ​ដែល​សម្បូរ​ដោយ​ធនធានមនុស្ស​ប្រទេសជាតិ​នោះ និង​មាន​ការ រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ យ៉ាងណាមិញ​មនុស្ស យើង​បើ​មានចំណេះដឹង​ហើយ នៅ​ទីផ្សារ ការងារ និង​ងាយស្រួល​រក​នឹង​ទទួលបាន​ប្រាក់កម្រៃ​ខ្ពស់​ដែរ​។ ដូចនេះ​យើង​ត្រូវតែ​បន្ត​ការ ធ្វើ​អភិវឌ្ឍ​ខ្លួន​លើ​ផ្នែក​ចំណេះដឹង ក៏​ដូច​ជំនាញ​ដើម្បី​អនាគត​ខ្លួនឯង​និង​ដើម្បី​ចូលរួម ក្នុង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ជាតិ​ដែរ​៕

 

Filed in: ព័ត៌មានជាតិ