ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព ខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត បង្កើត​ក្រុមការងារ​ប្រតិបត្តិការការងារប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ​

ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព ខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត បង្កើត​ក្រុមការងារ​ប្រតិបត្តិការការងារប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រសៀល​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដោយ​មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​អភិបាលក្រុង​ស្រុក និង​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​។

​យោង​ស្មារតី​អង្គប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​សម្រេច​បង្កើត​ក្រុមការងារ​ប្រតិបត្តិការ​ចំនួន ០៣ ក្រុម ដើម្បី​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ទីតាំង​អាជីវកម្ម សណ្ឋាគារ កាស៊ីណូ និង​អគារ​ស្នាក់នៅ​រួម នៅក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយ​មាន​តួនាទី និង​ភារកិច្ច​ដូចខាងក្រោម​៖

-​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ទីតាំង​អាជីវកម្ម សណ្ឋាគារ កាស៊ីណូ និង​អគារ​ស្នាក់នៅ​រួម នៅក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ​
-​ចុះ​ត្រួតពិនិត្យ​អំពី​ភាពស្របច្បាប់ នៃ​ជនបរទេស និង​ភាពស្របច្បាប់ នៃ​ការប្រើប្រាស់​កម្លាំង​ពលកម្ម ស្របតាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ និង​ច្បាប់​ស្តីពី​ការងារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
-​ចុះ​ត្រួតពិនិត្យ​លិខិតអនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​អាជីវកម្ម ប័ណ្ណ​ប៉ាតង់ និង​ឯកសារ​ពាក់ព័ន្ធ​ដទៃ​ផ្សេង​ទៀត​
-​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​ករណី​ការជួញដូរ​មនុស្ស ការចាប់​បង្ខាំង​មនុស្ស ការធ្វើ​ទារុណកម្ម​ការបង្ខំ​ឱ្យ​ធ្វើការ ការ​ជំរិត​ទារប្រាក់​…​។​ល​។​
-​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​ករណី ការផលិត ការជួញដូរ ការ​ចែកចាយ និង​ការប្រើប្រាស់​គ្រឿងញៀន​
-​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​ករណី ការជួញដូរ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​
-​រាល់​ការចុះអនុវត្ត​ការងារ​ត្រូវ​មាន​ការសម្របសម្រួល​នីតិវិធី ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​
-​ធ្វើ​កំណត់ហេតុ​រាល់​ការចុះ​ត្រួតពិនិត្យ​ទីតាំង​នី​មួយៗ និង​បូក​សរុប​លទ្ធផល​ការងារ​រាយការណ៍​ជូន​ឯកឧត្តម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​
-​រៀបចំ​កសាង​សំណុំ​ឯកសារ​ស្រប​តាម​នីតិវិធី ដើម្បី​បញ្ជូន​ទៅ​តុលាការ​
-​ប្រធាន​ក្រុមការងារ​នី​មួយៗ អាច​ប្រគល់​សិទ្ធិ​ដឹកនាំ​ជូន​អនុប្រធាន​ក្រុម ដើម្បី​ដឹកនាំ​ក្រុមការងារ​ចុះ​បំពេញ​ភារកិច្ច​នៅ​ទីតាំង​ណាមួយ តាម​ស្ថានភាព​ជាក់ស្តែង​
-​ថត​វីដេអូ​សកម្មភាព និង​ថត​រូបភាព​ប្រតិបត្តិការ​តាម​ទីតាំង​នីមួយៗ​សម្រាប់​ទុកជា​ឯកសារ​
-​ក្រុមការងារ​នីមួយៗ​មាន​សិទ្ធិ​ប្រើប្រាស់​មន្ត្រី​ក្រោម​ឱវាទ​ទៅ​តាម​ទំហំ​ការងារ​ជាក់ស្តែង​
-​អនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត​តាម​ការដឹកនាំ​ចង្អុលបង្ហាញ​ពី ឯកឧត្តម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​។​

Filed in: ព័ត៌មានជាតិ