ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ចេញ​សេចក្ដីសម្រេច​មួយ ដើម្បី​បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​ទទួល​បញ្ចាំ និង​ទទួល​ប្រាទិភោគ​ដោយ​អនុប្បទាន ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​

ចេញ​សេចក្ដីសម្រេច​មួយ ដើម្បី​បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​ទទួល​បញ្ចាំ និង​ទទួល​ប្រាទិភោគ​ដោយ​អនុប្បទាន ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២)
​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីសម្រេច​មួយ ដើម្បី​បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​ទទួល​បញ្ចាំ និង​ទទួល​ប្រាទិភោគ​ដោយ​អនុប្បទាន ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់​ថា នៅក្នុង​សេចក្ដីសម្រេច ក្រុម​ការងារ​នេះ​មាន​លោក ឃួ​ង ស្រេង ផ្ទាល់​តែម្ដង​ជា​ប្រធាន អម​ដោយ​អនុប្រធាន​៣​រូប និង​សមាជិក ១៨​រូប​។​

​ក្រុមការងារ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​ទទួល​បញ្ចាំ និង​ទទួល​ប្រាទិភោគ​ដោយ​អនុប្បទាន ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មាន​តួនាទី ភារកិច្ច​ដូច​ខាងក្រោម ៖
– ចុះ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​ទទួល​បញ្ចាំ និង​ទទួល​ប្រាទិភោគ​ដោយ​អនុប្បទាន នៅក្នុង ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ផ្អាក​សកម្មភាព​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​សិន​ចំពោះ​ទីតាំង ដែល​មាន​លិខិតអនុញ្ញាត ឬ ពុំ​មាន​លិខិតអនុញ្ញាត ឬ ទីតាំង​ដែល​មិន​មាន​លក្ខណៈ​សមស្រប តាម​លក្ខខណ្ឌ​ដែល​ក្រុម​ការងារ​បាន​កំណត់​
– ណែនាំ និង​ផ្សព្វផ្សាយ​ដល់​ម្ចាស់​ទីតាំង​អាជីវកម្ម​ទទួល​បញ្ចាំ និង​ទទួល​ប្រាទិភោគ​ដោយ អនុប្បទាន ដែល​មាន​អាជ្ញា​បណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ពុំ​ទាន់​មាន​លិខិត អនុញ្ញាត​ទីតាំង​ពី​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ត្រូវ​មក​បំពេញ​បែបបទ​សុំ​លិខិតអនុញ្ញាត​ទីតាំង ដើម្បី​ក្រុមការងារ​ចុះ​ពិនិត្យ​មុន​នឹង​ផ្ដល់​លិខិតអនុញ្ញាត​ទីតាំង​ជូន​
– ចាត់​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ចំពោះ​ម្ចាស់​ទីតាំង​អាជីវកម្ម​ទទួល​បញ្ចាំ និង​ទទួល ប្រាទិភោគ​ដោយ​អនុប្បទាន ដែល​ទទួល​ទិញ​-​លក់ ឬ ទទួល​បញ្ចាំ​ទ្រព្យសម្បត្តិ​ទាំងឡាយ ដែល​បានមក​ពី​បទល្មើស​ផ្សេងៗ ឬ ពុំ​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ត្រឹមត្រូវ​។ ក្នុងករណី ទីតាំង​ពុំមាន​ច្បាប់​អនុញ្ញាត ត្រូវ​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​អាជីវកម្ម រឹបអូស និង​ដកហូត​សម្ភារៈ ដែល​ពាក់ព័ន្ធ​នឹង​ការទទួល​បញ្ចាំ​ជាបន្ទាន់​។ ករណី​ធ្ងន់ធ្ងរ ត្រូវ​កសាង​សំណុំរឿង​បញ្ជួនទៅ កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​
– អនុវត្ត​ភារកិច្ច​ផ្សេង​ទៀត​តាម​ការចាំបាច់​។​
– ក្រុមការងារ ត្រូវ​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ប្រធាន​
– អនុប្រធាន និង​សមាជិក​ក្រុមការងារ ត្រូវ​ទទួល​ភារកិច្ច​តាម​ការចាត់ចែង​របស់​ប្រធាន​
– ក្រុមការងារ មាន​សិទ្ធិ​ប្រើប្រាស់​មន្ត្រីក្រោមឱវាទ ដើម្បី​សម្រួល​ការងារ​ក្នុង​ករណី​ចាំបាច់​
– ក្រុមការងារ អាច​ធ្វើ​ការកែសម្រួល​ស​មាស​ភាព ឬ តួនាទី ភារកិច្ច​ក្នុង​ករណី​ចាំបាច់​។​
-​បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែលមាន​ខ្លឹមសារ​ផ្ទុយ​ពី​សេចក្តីសម្រេច​នេះ ត្រូវ​ទុកជា​និរាករណ៍​។​

​នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កង​រាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ទាំង ១៤ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រាជធានី​ភ្នំពេញ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ និង​សាមីខ្លួន​ដូច​មាន​ឈ្មោះ​ក្នុង​ប្រការ ១ ខាងលើ ត្រូវ​ទទួលបន្ទុក​អនុវត្ត​សេចក្ដីសម្រេច​នេះ ឱ្យមាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​ត់ទៅ​៕

 

Filed in: ព័ត៌មានជាតិ