ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួលទាន​អាហារ​ពេលព្រឹក ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួលទាន​អាហារ​ពេលព្រឹក ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួលទាន​អាហារ​ពេលព្រឹក​ជា​មួយ ឯកឧត្តម ង្វៀន សួន​ហ្វុក ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ខណៈ​ដែល​មេដឹកនាំ​ទាំងពីរ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ថ្នាក់ជាតិ របស់​ឯកឧត្តម អាបេ ស៊ិន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​។

​នៅក្នុង​ពិធី​ទទួលទាន​អាហារ​ពេលព្រឹក​ការងារ​នោះ មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ភាព​រីកចំរើន នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ នៃ​ប្រទេស​ទាំង​ពីរ ។

​សម្តេច​តេជោ​មានប្រសាស​ន៍​ជំរាបជូន ឯកឧត្តម​ប្រធាន​រដ្ឋ​វៀតណាម ពី​វត្តមាន​របស់ សម្តេច​អញ្ជើញ​ចូលរួម​កិច្ចពិភាក្សា​ទូទៅ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧ និង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ហា​វ៉ា​ណា សាធារណរដ្ឋ​គុយបា​។ ជាមួយគ្នានេះ សម្តេច​បាន​ជំរាបជូន​ឯកឧត្តម​ប្រធាន​រដ្ឋ​វៀតណាម ពី​លទ្ធផល​ផ្លែផ្កា​នៃ​ការធ្វើ​កិច្ចការ​ជាច្រើន ជាមួយ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម​ថ្មី លើ​ការពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី ពហុភាគី តំបន់ និង​អន្តរជាតិ ដែល​មាន​ការយកចិត្ត​ទុកដាក់​ដូចគ្នា​។

​ឯកឧត្តម ង្វៀន សួន​ហ្វុក ប្រធាន​រដ្ឋ​វៀតណាម មានប្រសាសន៍​សំដែង​នូវ​ការរីករាយ​ដោយ​បាន​ជួប​សម្តេច​តេជោ​សាជាថ្មី​ម្តងទៀត នៅលើ​ទឹកដី​នៃ​ប្រទេស​ជប៉ុន​។ ឯកឧត្តម បាន​សំដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​បញ្ញាញាណ នៃ​ការដឹកនាំ​របស់ សម្តេច​តេជោ ដែល​បាន​ស្តារ​និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​មាន​ការរីកចំរើន​លើ​គ្រប់​វិស័យ​។ ឯកឧត្តម​ប្រធាន​រដ្ឋ ក៏​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​រួមគ្នា​ដោះស្រាយ​លើ​ការងារ​ធំៗ​ជាច្រើន ដែល​បម្រើ​ឧត្តមប្រយោជន៍​នៃ​ប្រទេស​និង​ប្រជាជន​ទាំង​ពីរ​កម្ពុជា​-​វៀតណាម ពិសេស​កំណើន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​មាន​ការកើនឡើង​ខ្ពស់ បើទោះបីជា​ជួប​វិបត្តិ​ជំងឺ​កូវី​ដ​១៩​ក្តី​។​

​មេដឹកនាំ​ទាំង​ពីរ​ក៏បាន ឯកភាពគ្នា​ក្នុង​ការ​បន្ត​ដោះស្រាយ​ការងារ​មួយចំនួន​ដែល​នៅ​សេសសល់ ពិសេស​លើ​បញ្ហា​បោះបង្គោល​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​ឆាប់រហ័ស​។ ឯកឧត្តម​ប្រធាន​រដ្ឋ​វៀតណាម បាន​ជូនពរ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ទទួលបាន​ជោគជ័យ​ខ្ពង់ខ្ពស់​ថែមទៀត ក្នុងការ​ធ្វើ​ជា​ប្រធាន​អាស៊ាន ដើម្បី​បម្រើ​ផលប្រយោជន៍​តំបន់​របស់​យើង​។ ឯកឧត្តម​ប្រធាន​រដ្ឋ បាន​បង្ហាញ​នូវ​អនុស្សាវរីយ៍​ជាច្រើន​ដែល​ធ្លាប់​បាន​ធ្វើការ​ជាមួយ​សម្តេច ក្នុងពេល​ដែល​ឯកឧត្តម​ធ្វើជា នាយករដ្ឋមន្ត្រី​វៀតណាម​។ ឯកឧត្តម​ប្រធាន​រដ្ឋ និង​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ធ្វើ​ការពិភាក្សា​គ្នា​លើ​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​មាន​ការយកចិត្ត​ទុកដាក់​ដូចគ្នា​៕

Filed in: ព័ត៌មានជាតិ