ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា ប្រជុំ​ផ្សព្វផ្សាយ​ស្តី​អំពី​ការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់

​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា ប្រជុំ​ផ្សព្វផ្សាយ​ស្តី​អំពី​ការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ចន្ទ ១​កើត ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២២២ វេលា ម៉ោង ៧.០០​នាទី ព្រឹក លោក វរសេនីយ៍ឯក ជឹម ស៉ីថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន ប្រជុំ​កម្លាំង​គោរព ទង់ជាតិ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដោយមាន ការ ចូលរួម ពី​លោក លោក ស្រី អធិការរង លោក នាយផ្នែក នាយប៉ុស្ដិ៍ និង​មន្ត្រី ក្រោម ឱវាទ​ទាំងអស់​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​អធិការ​បាន​ណែនាំ​ដល់​ផ្នែក​ជំនាញ​ត្រូវ​យកចិត្ដទុកដាក់​លើ​ការងារ​ជំនាញ​របស់​ខ្លួន​នី​មួយៗ ត្រៀម​អន្តរាគមន៍ និង​ចេញ​ល្បាត​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ទប់ស្កាត់ កុំឲ្យ​មាន​បទល្មើស​កើតឡើង ចុះបង្ក្រាប​ល្បែងស៉ីសង​ខុសច្បាប់​គ្រប់​ប្រភេទ និង​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​ខុន​ដូរ អា​ផាត​មិន និង​សណ្ឋាគារ នូវ​ចំនួន​ជនបរទេស​គ្រប់​សញ្ជាតិ ដែល​បាន​ស្នាក់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដង្កោ ។​

​បន្ថែម​លើ​នេះ​លោក​អធិការ​បាន​ផ្សព្វផ្សាយ​ផែនការ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការ រង និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ សម្រាប់​យក ទៅ អនុវត្ត តាម ផែន នី​មួយៗ ឲ្យទទួល​បាន ជោគជ័យ ពិសេស ការ ពារ សន្តិសុខ សណ្តា​ប់ ធ្នា​ប់ ជួយ​សម្រួល​ចរាចរណ៍​កុំឲ្យ​មាន​ការកកស្ទះ ជូន ប្រជាពលរដ្ឋ នៅ ក្នុង ភូមិ សាស្ត្រ ខណ្ឌ ដង្កោ​។
​ក្នុងឱកាស​នោះ​ផងដែរ លោក​អធិការ​ក៏​បាន​កោតសរសើរ​ដល់​បងប្អូន​កងកម្លាំង​យើង​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច ក្នុងអំឡុងពេល​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​បាន​ជួយ​សម្រួល​ចរាចរណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ​អ្នកធ្វើ​ដំណើរ​ទាំងអស់​តាម​ដងផ្លូវ និង​វត្ត​អារាម​នានា​។​

​ជា​កិច្ច​បញ្ចប់​លោក​អធិការ​បាន​ណែនាំ​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​ចូលរួម​ប្រុងប្រយ័ត្ន និង​អនុវត្ត​វិធានការ​សុខាភិបាល​ដេ​ី​ម្បី​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូវី​ដ​១៩ និង​ជំងឺឆ្លង​អុត​ស្វា​៕

Filed in: ព័ត៌មានជាតិ