ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ឆ្លង​ភ្ជុំបិណ្ឌ​ចំនួន ០៣​វត្ត​

នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ឆ្លង​ភ្ជុំបិណ្ឌ​ចំនួន ០៣​វត្ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ស្វាយរៀង​៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២២ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ឆ្លង​ភ្ជុំបិណ្ឌ​ចំនួន ០៣​វត្ត​គឺ​: វត្ត​ព្រៃ​ធ្នង់​, វត្ត​ពោធិ៍​ទន្ទឹម និង វត្ត​អង្គ​ស្វាយ ស្ថិតនៅ​ស្រុក​ស្វាយទាប ដែលជា​ស្រុកកំណើត​របស់​លោក នាយ​ឧត្តមសេនីយ៍ មេបញ្ជាការ​។​
១. វត្ត​ព្រៃ​ធ្នង់ ស្ថិតនៅ​ភូមិ​ព្រៃ​ធ្នង់ ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប​
២. វត្ត​អង្គ​ស្វាយ (​ហៅ​វត្ត​ស្វាយ​រំពារ​) ស្ថិតនៅ​ភូមិ​អង្គ្រង ឃុំ​ស្វាយ​រំ​ពារ ស្រុក​ស្វាយទាប​៣. វត្ត​ពោធិ៍​ទន្ទឹម (​ហៅ​វត្ត​កក់​) ស្ថិតនៅ​ភូមិ​កក់ ឃុំ​ស្វាយ​រំ​ពារ ស្រុក​ស្វាយទាប​។​

​សូមបញ្ជាក់​ថា​, ក្នុង​ពិធី​នៃ​ថ្ងៃ​ឆ្លងបុណ្យ​ភ្ជុំបិណ្ឌ លោក នាយ​ឧត្តមសេនីយ៍​បាន​ប្រគេ​ន​ទេយ្យទានដ​ល់​ព្រះសង្ឃ​អង្ករ ០៣​បាវ​, មី​ម៉ា​ម៉ា ១៥​កេស​, ទឹកដោះគោ​ខាប់ ០៣​កេស​, ត្រីខកំប៉ុង ០៣ កេស​, ទឹកក្រូច ១៥​កេស​, ទឹក​ផ្លែឈើ ១៥​កេស​, ទឹកត្រី ១៥​យួរ​, ទឹកស៊ីអ៊ីវ ១៥​យួរ​, ទឹកបរិសុទ្ធ ១៥​កេស​, ស្ករស ១៥​គីឡូក្រាម​, ប៊ីចេង ១៥​គីឡូក្រាម​, តែ ០៣​កញ្ចប់​ធំ​, ធូប ០៣​ដុំ​, ទៀន ០៣​ដុំ​, នំ​ធុង ០៦​ធុង​, ចង្ហាន់​ចំនួន ២៦​ស្រា​ក់ និង​សាដក​ប្រគេន​ព្រះសង្ឃ​ចំនួន ២៦ អង្គ​ព្រមទាំង​បច្ច័យ​សម្រាប់​កសាង​ទី​សេ​នាសន ចំនួន ១០,០០០,០០០​រៀល​។​

​សរុប​បច្ច័យ​ចំណាយ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ទាំង ០៣​វត្ត​អស់​ចំនួន​: ១៧,៥៧៥,០០០​រៀល​៕

Filed in: ព័ត៌មានជាតិ