ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

រដ្ឋបាល​ខេត្ត​ប៉ៃលិន​រៀបចំ​កែលម្អ​ធ្វើ​សួន​នៅ​ទ្រូងផ្លូវ ដាំ​ផ្កា​បំពាក់​ភ្លើង​ដាក់​រនាំង​ដែក​ធ្វើឲ្យ​មាន​ភាព​ស្រស់ត្រកាល​

រដ្ឋបាល​ខេត្ត​ប៉ៃលិន​រៀបចំ​កែលម្អ​ធ្វើ​សួន​នៅ​ទ្រូងផ្លូវ ដាំ​ផ្កា​បំពាក់​ភ្លើង​ដាក់​រនាំង​ដែក​ធ្វើឲ្យ​មាន​ភាព​ស្រស់ត្រកាល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ ដើម្បី​លើ​សោភ័ណភាព និង​ភាពស្រស់ស្អាត​សាកស​ម​ជា​ខេត្ត​ទឹកដី​ត្បូង​ពេជ្រ​និង​ជា​មុខមាត់​ប្រទេស​ជាតិ​ផង​រដ្ឋបាលខេត្ត​ប៉ៃលិន​បានរៀបចំ​កែលម្អ​ធ្វើ​សួន​នៅ​ទ្រូងផ្លូវ ដាំ​ផ្កា​បំពាក់​ភ្លើង​ដាក់​រនាំង​ដែក​ធ្វើឲ្យ​មាន​ភាព​ស្រស់ត្រកាល​។​

ការរៀបចំ​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី ២១ ខែ​កញ្ញា​ឆ្នាំ​២០២២​នេះ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និង​រដ្ឋបាល​សាលាខេត្ត សាលា​ស្រុក​សាលា​ក្រៅ រួម​ជាមួយនឹង​ក្រុម​យុវជន​ស​.​ស​.​យ​.​ក​.​ខេត្ត បាន​ធ្វើ​ការរៀបចំ​តុបតែង​ទ្រូងផ្លូវ​បំពាក់​ផ្ការំដួល​បន្ថែមទៀត​ដោយ​បំពាក់ ចាប់តាំងពី​ច្រកទ្វារ​អន្តរជាតិ​ព្រំ រហូតមក​ទល់​នឹង​ជិត​ផ្សារ​លើ​មាន​ប្រវែង​ជាង 2000​ម៉ែត្រ​។​

​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​មានប្រសាសន៍ថា ៖ ការរៀបចំ​តុបតែង​ដាក់​ផ្ការំដួល​នៅលើ​ទ្រូងផ្លូវ​ដោយ​ក្រុមការងារ​នេះ គឺ​ដើម្បី​ធ្វើឲ្យ​មាន​សោភ័ណភាព​ស្រស់​ស្អាត​ក្នុង​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ឲ្យចូល​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​កាន់តែច្រើន​។​រហូតមកដល់​ពេលនេះ​សោភ័ណភាព​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ទាំង​ពេល​ថ្ងៃ​និង​ពេលយប់ គឺ​មាន​ការ​ខុស​ប្លែក​ពី​មុន​ឆ្ងាយ​ណាស់​ដោយ​រដ្ឋបាល​ខេត្ត​បាន​ដឹកនាំ​ក្រុម​ការងារ​ឲ្យ​ចុះ​រៀបចំ​ទ្រូងផ្លូវ ហើយ​ដាំ​ផ្កា​ដាំ​ស្មៅ​នៅ​លើ​ទ្រូងផ្លូវ​ជា​ហូរហែ ជាពិសេស​មកដល់ពេលនេះ គឺ​ក្រុម​ការងារ​បាន​រៀបចំ​តុបតែង​កែលម្អ​ឲ្យមាន​ភាពស្រស់ស្អាត​បន្ថែមទៀ​ត ខណៈ​ដែល​មាន​អគារ​ច្រើន​ជាន់ ខ្ពស់ត្រដែត​ស្កឹមស្កៃ​គួរឲ្យគាត់សម្គាល់​។​

​ឯកឧត្តម ក៍​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ច្រកព្រំដែន​នាំគ្នា យកចិត្តទុកដាក់​ជួយ​ថែ​រទាំ​សម្បត្តិ​រដ្ឋ​ដែល​បាន​រៀបចំ​នៅពេល​ឲ្យបាន​គង់វង់​ព្រោះ​សម្បត្តិ​រួម​ទាំងអស់​គ្នា​។ ហើយ​ម្យ៉ាងទៀត​សូម​បងប្អូន​ថែរក្សា​បរិស្ថាន​អា​នាម័យ​ដោយ​ទុកដាក់​សម្រាម​ក៏​ដូចជា​ថង់​ប្លា​ស្ទិក​ឲ្យបាន​ត្រឹមត្រូវ មិនឲ្យ​មាន​នៅលើ​ទ្រូងផ្លូវ ដើម្បី​ឲ្យ​ភ្ញៀវ​មាន​ការកោតសរសើរ​អំពី​សោភ័ណភាព​នៃ​ច្រកទ្វារ​មួយ​នេះ ហើយ​ជាពិសេស​ពេល​បាន​មកលេង​នៅ​ខេត្ត​យើង​ហើយ​ច​ងើ​មក​លេង​ទៀត​។ ឯកឧត្តម ក៏​បាន​បញ្ជាក់​ដែរ​ថា នេះ​គឺជា​កេរ្តិ៍មរតក​ដ៏​មានតម្លៃ ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​៕​

Filed in: ព័ត៌មានជាតិ