ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាលខេត្តប៉ៃលិន និងមន្ត្រីក្រោមឱវាទបានប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១១ នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង

អភិបាលខេត្តប៉ៃលិន និងមន្ត្រីក្រោមឱវាទបានប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១១ នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននិងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការគ្រប់អង្គភាព បាននាំយកចង្ហាន់និងទេយ្យទាន ព្រមទាំងបច្ច័យ ទៅវេរប្រគេនចំពោះព្រះសង្ឃក្នុងបិណ្ឌទី១១ នៅវត្តរតន:សោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងនិងខេត្តប៉ៃលិន ដើម្បីរំលឹក និងតបស្នងសងគុណ ឧទ្ទិសកុសលដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា និងញាត្តិការទាំង ៧សន្តាន ព្រមទាំងយុទ្ធជនដែលបានពលីក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋខ្មែរនិយមធ្វើតៗគ្នានេះក្នុងគោលបំណងវេរប្រគេននូវគ្រឿងបរិក្ខា និងងបច្ច័យសម្រាប់ប្រើប្រាស់ និងកសាងសមិទ្ធិផលនានាក្នុងវត្ត ។ នៅក្នុងវិស័យព្រះពុទ្ធសាសនា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ហើយជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើតដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅទីវត្តអារាម ជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរយើងជាយូរលង់មកហើយ ។

ជាមួយនឹងពិធីកាន់បិណ្ឌទី១១នេះ លោកជំទាវក្នុងនាមថ្នាក់ដឹកនាំ ក៏សូមបួងសួងដល់វត្ថុសក្តិសិទ្ធិនៅខេត្តប៉ៃលិន ជាពិសេសបារមីលោកយាយយ៉ាត ជួយថែរក្សាលោកយាយលោកតាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួបតែសេចក្តីសុខ ចម្រុងចម្រើន ប្រកបរបរទទួលទានមានបាន ឲ្យជៀសផុតពីគ្រោះធម្មជាតិនានា ពិសេសក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ សូមបងប្អូនធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ។

ក្នុងពិធីនេះផងដែរ លោកជំទាវអភិបាលខេត្ត ក៏បានប្រគេនបាយ សម្លរ នំ ចំណី ទេយ្យទានមួយចំនួនដូចជា មី ចំនួន ១០កេស ត្រីខ ចំនួន ១០ដុំ អង្ករចំនួន ១៥០គីឡូក្រាម ទឹកដោះគោ Soymilk ចំនួន ១កេស ទឹកដោះគោក្រហម ចំនួន ២កេស ឡេកតាសយ ចំនួន ២កេស ទឹកដោះគោ Season ចំនួន ២កេស រួមជាមួយថវិកា ២លានរៀលទុកសំរាប់កសាងវត្តអារាម និងជូនបច្ច័យមួយចំនួន ដល់ដូនជីតាជី និងចាស់ៗមួយចំនួនផងដែរ ។

Filed in: ព័ត៌មានជាតិ