ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លោក​វរសេនីយ៍ឯក សៀ ទីន សម្តែង​ការអបអរសាទរ​ចំពោះ សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​យោធា​ចារ្យ ជំនាញ​បាញ់​អាវុធខ្លី នៅ​សាលា​នាយទាហាន​សកម្ម​!

លោក​វរសេនីយ៍ឯក សៀ ទីន សម្តែង​ការអបអរសាទរ​ចំពោះ សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​យោធា​ចារ្យ ជំនាញ​បាញ់​អាវុធខ្លី នៅ​សាលា​នាយទាហាន​សកម្ម​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​ជាមួយ​ក្រុម​ការងា​រ បាន​ទទួល​ការអញ្ជើញ​ឲ្យចូល​រួម​ក្នុង​កម្ម​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​យោធា​ចារ្យ ជំនាញ​បាញ់​អាវុធខ្លី នៅ​សាលា​នាយទាហាន​សកម្ម ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយក​សាលា​នាយទាហាន​សកម្ម និង​មាន​ការចួលរួម​ពី យោធា​ចារ្យ នាយទាហាន នាយទាហានរង នៃ​សាលា​នាយទាហាន​សកម្ម​ជាច្រើនរូប​ទៀត​។​

​វគ្គ​បណ្តុះបណ្តាល​យោធា​ចារ្យ​ជំនាញ​បាញ់​អាវុធខ្លី​នេះ ត្រូវបាន​សាលា​នាយទាហាន​សកម្ម រៀបចំឡើង​ក្នុង​គោលបំណង បំពេញ​សមត្ថភាព​ដល់​នាយទាហាន យោធា​ចារ្យ ដែល​មិន​ទាន់​បាន​ឆ្លង​វគ្គ​សិក្សា​ជំនាញ​បាញ់​អាវុធខ្លី ក៏ដូចជា​ដើម្បី​ឱ្យ​សិក្ខាកាម​មាន​សមត្ថភាព​បំពេញ​ភារកិច្ច​បានល្អ តាម​ការ​ចាត់តាំង​របស់​សាលា និង ដើម្បី​ពង្រឹង​គុណភាព នាយទាហាន ជា​យោធា​ចារ្យ​វ័យក្មេង សម្រាប់​បន្តវេន ដោយ​បាន​ចាប់ផ្តើម​វគ្គ កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២២ និង​បាន​បញ្ចប់​នៅ ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២​។ ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ក៏​ទទួលបាន​ការអនុញ្ញាត ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឱ្យ​គ្រូ​ឧទ្ទេស​នាម ចំនួន ០២​នាក់ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ ជាមួយ​សាលា​នាយទាហាន​សកម្ម ដើម្បី​រៀបចំ​បណ្តុះបណ្តាល ដល់​នាយទាហាន​យោធា​ចារ្យ​សាលា​នាយទាហាន​សកម្មផង​ដែរ​។​

​លោក​វរសេនីយ៍ឯក សៀ ទីន បាន​សម្តែង​ការកោតសរសើរ​ចំពោះ​នាយទាហាន​គ្រប់គ្រង​វគ្គ ដែល​បាន​គ្រប់គ្រង​វគ្គ​បណ្តុះបណ្តាល​នេះ ប្រព្រឹត្តទៅ​ដោយ​រលូន និង​ទទួលបាន​លទ្ធផល​ល្អ និង​បាន​កោតសរសើរ​ចំពោះ យោធា​ចារ្យ និង​គ្រូ​ឧទ្ទេស​នាម ដែល​បាន​យកចិត្តទុកដាក់​បង្វឹក បង្រៀន ដល់​សិក្ខាកាម​បាន​យ៉ាង​ម៉ត់ចត់ និង​ទៀត​ទាត់​ល្អ ស្របតាម​កម្មវិធី​ជាក់ស្តែង និង​ជាពិសេស​អបអរសាទរ​ចំពោះ​សិក្ខាកាម​ទាំងអស់​ដែល​បាន តាមដាន​ស្តាប់ ការ​ឧទ្ទេស​នាម​របស់​យោធា​ចារ្យ​និង​គ្រូ​ឧទ្ទេស​នាម ព្រមទាំង​អនុវត្ត​មេរៀន ប្រកប​ដោយ​វិន័យ និង​យកចិត្តទុកដាក់​ខ្ពស់ រហូត​បាន​បញ្ចប់​វគ្គ​ដោយ​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ