ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ចាស់ជរា​ជួប​ការលំបាក ០២​គ្រួសារ ទទួលបាន​ជំនួយ​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

​ចាស់ជរា​ជួប​ការលំបាក ០២​គ្រួសារ ទទួលបាន​ជំនួយ​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក​ថ្ងៃអាទិត្យ ៨​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់តាំង​ក្រុមការងារ នាំ​យក​សម្ភារៈ ថវិកា ដែលជា​ជំនួយ​របស់​លោក លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទៅ​ប្រគល់ជូន​ដល់ ចាស់ជរា ជួប​ការលំបាក ០២​គ្រួសារ​។​
១.​លោកយាយ ប៊ុន ស៊ី​មន នៅ​ភូមិ​២១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ជួប​ទុក្ខ ដោយ​ប្តី​ទទួល​អនិច្ចកម្ម ទទួលបាន​ជំនួយ​រួមមាន អង្ករ ទឹក​សុទ្ធ ទឹក​ស៊ី​អ៉ីវ ទឹកត្រី និង​ថវិកា​មួយចំនួន​។​
២.​លោកយាយ ចាន់ នី នៅ​ភូមិ​២០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ធ្លាក់ខ្លួន​ពិកា ពិបាក​ក្នង​ការធ្វើដំណើរ ទទួលបាន​ជំនួយ​ឈើច្រត់​ជើង​៤​ចំនួន​មួយ រួម​ជាមួយ​ថវិកា​មួយចំនួន​។

​លោកយាយ​ទាំងពីរ​គ្រួសារ គឺជា​គ្រួសារ​ទីទាល់ក្រ​លំបាក ដែល​ធ្លាប់​បាន​ទទួល​ការឧបត្ថម្ភ​ពី​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កន្លង​មក​ផង​ដែរ​។

​ក្រុម​គ្រួសារ​ទាំង​២ បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជាពិសេស លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែល​តែងតែ​មាន​ចិត្តសប្បុរស​លះបង់​ធនធាន​ផ្ទាល់ខ្លួន ជួយ​ដល់​អ្នក​ទីទាល់ក្រ​លំបាក​ជាក់ស្តែង ដូច​ពួកគាត់ និង​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក សូម​តាម​ជួយ​បីបាច់​ថែរក្សា​ប្រោស​ព្រំ ប្រសិទ្ធិ​ពរ​ជ័យ ដល់​លោក​ឧត្តមសេនីយ៍ឯក និង​ក្រុមការងារ ព្រម​ជាមួយ​ពុទ្ធពរ​ទាំង ៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានជាតិ