ទាន់ហេតុការណ៍
កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី

ប្តី​ដើមស្លាប់ ប្តី​ចុង​ជាប់គុក ព្រោះតែ​ឥទ្ធិពល​ស្នេហា​!

ប្តី​ដើមស្លាប់ ប្តី​ចុង​ជាប់គុក ព្រោះតែ​ឥទ្ធិពល​ស្នេហា​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កាលពី​វេលា​ម៉ោង​ប្រមាណ​១៩​និង​០០​នាទី ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២២ មាន​ករណី​ហឹង្សា​មួយ​បានកើតឡើង ដោយ​ភាគី​ម្ខាង បាន​ប្រើ​កូន​កាំបិត​ចុង​ស្រួច ចាក់​ទៅលើ​ភាគី​ម្ខាង​ទៀត នៅ​ចំណុច ផ្លូវលំ ក្រុម​១៥ ភូមិ​បាក់​ខែ​ង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ បណ្តាល​ឲ្យ ជនរងគ្រោះ ឈ្មោះ អ៊ិន សុខ​ធី ឬ សុខ ធី ហៅ ម៉ាប់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវរបួស​ធ្ងន់ធ្ងរ​និង​បាន​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

​ក្រោយពេល​កើតហេតុ​ភ្លាមៗ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់ ដល់​កម្លាំង​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ចុះ​ទៅ ដល់​កន្លែងកើតហេតុ ដើម្បី​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​អោយខាងតែបាន​។ បន្ទាប់ពី​ទទួលបាន បទបញ្ជា​ភ្លាម កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​មូលដ្ឋាន អាវុធហត្ថ ខណ្ឌ​ជ្រោយចង្វារ បាន​បើក​ការស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន​ថា ជនសង្ស័យ​គេចខ្លួន​ទៅ​ឯ​ខេត្ត​បាត់ដំបង កម្លាំង​ជំនាញ​ក៏​បន្ត​ទៅ​សហការ​ជាមួយ កម្លាំង​អាវុធហត្ថ​ខេត្ត​បាត់ដំបង រួមគ្នា​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ ឈ្មោះ ណែ​ម សំអាត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅវេលា​ម៉ោង​២២​និង​៣០​នាទី ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះសំណាក់​ផ្កាយព្រឹក ស្ថិតក្នុង​ភូមិ​ដួង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ព្រំដែន​កម្ពុជា​-​ថៃ​។​

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ ណែ​ម សំអាត បានឲ្យដឹងថា កាលពី​អំឡុង​ឆ្នាំ​២០១៨-២០១៩ ខ្លួន​បាន​ស្គាល់ ស្ត្រី​មេម៉ាយ​ម្នាក់ ឈ្មោះ នី សុខុម និង​បាន​រួមរស់ ជា​ប្តី​-​ប្រពន្ធ​ជាមួយ​គ្នា​ដោយ​ពុំ​បាន​រៀបការ​ស្របច្បាប់​នោះទេ​។ បន្ទាប់​ពី​រួមរស់​ជាមួយគ្នា​បាន​មួយរយៈ​ស្រាប់តែ​ប្រពន្ធ​ខ្លួន​បាន​ប្រាប់ថា ចង់​សុំ​បែក​គ្នា​ជា​មួយ​រូប​ខ្លួន ដោយសារតែ​នាង​បាន​ជួប​ប្តី​ដើមឈ្មោះ អ៊ិន សុខ​ធី (​ជនរងគ្រោះ​) ដែល​ធ្លាប់បាន​រៀបការ​ជាមួយ​គ្នា និង​មាន​កូនប្រុស​ម្នាក់​នោះ​វិញ​។ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២២ ប្រពន្ធ​ខ្លួន ( នី សុខុម ) និង​ឈ្មោះ អ៊ិន សុខ​ធី (​ជនរងគ្រោះ​) ដែល​ជា​ប្តី​ដើម បាន​ហៅ​តាម​ទូរស័ព្ទ​អោយ​រូប​ខ្លួន ទៅ​និយាយ​គ្នា​នៅ​ផ្ទះ ដើម្បី​និយាយ​រឿង​បែក​គ្នា ខណៈ​នោះ​រូប​ខ្លួន​ក៏​បាន​ជិះ​ម៉ូតូ ដោយ​មាន​កូន​កាំបិត​ចុង​ស្រួច​មួយ​សៀតចង្កេះ​ផង​។ នៅពេល​ទៅដល់ ដោយសារ​តែ​និយាយ​មិន​ត្រូវរ៉ូវ​គ្នា ក៏​បាន​បង្ក​ជា​ជម្លោះ​ពាក្យសម្តី​ខ្លាំងៗ ជាមួយ​ក្រុម​គ្រួសារ​ខាង​ប្តី​ដើម រហូត​ឈានដល់​ការប្រតាយប្រតប់​គ្នា ភ្លាមនោះ ឈ្មោះ អ៊ិន សុខ​ធី (​ជនរងគ្រោះ​) ក៏​ស្ទុះ​មករក​ខ្លួន គាប់​ជួន​ខ្លួន​កាន់​កាំបិត​ចុង​ស្រួច​ក្រវីក្រវាត់​ត្រូវចំ​ជនរងគ្រោះ​បណ្តាលឲ្យ​ដួល តែ​ពុំ​ដឹង​ត្រូវ​កន្លែង​ណាខ្លះ​ទេ​។ បន្ទាប់ពី​កើតហេតុ​រួច រូប​ខ្លួន​ក៏​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន និង​លាក់ខ្លួន​បាន​មួយ​យប់ ក៏​បន្ត​ជិះ​រថយន្ត​គេចខ្លួន​ទៅ​ខេត្ត​បាត់ដំបង សម្រាក​នៅ​ទីនោះ​បាន​មួយ​យប់​មួយថ្ងៃ​។

​លុះដល់​វេលា​ម៉ោង​ប្រហែល​២៣​និង​០០​នាទី ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ ស្រាប់តែ​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ចុះ​មក​ដល់​នៅ​ជិត​ព្រំដែន​កម្ពុជា​-​ថៃ ធ្វើការ​ចាប់​ឃាត់​រូប​ខ្លួន​តែម្តង​។​

​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ក្នុង​ព្រឹក​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២២៕


Filed in: ព័ត៌មានជាតិ