ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

បទល្មើស​នេសាទ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ប្រភេទ​ស្បៃ​មុង​និង​អួន​ក្រឡា​ញឹក ក្នុង​រដូវ​បិទ​នេសាទ នាយផ្នែក និង​នាយ​សង្កាត់​អសមត្ថភាព​បង្ក្រាប​

បទល្មើស​នេសាទ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ប្រភេទ​ស្បៃ​មុង​និង​អួន​ក្រឡា​ញឹក ក្នុង​រដូវ​បិទ​នេសាទ នាយផ្នែក និង​នាយ​សង្កាត់​អសមត្ថភាព​បង្ក្រាប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សៀមរាប​: ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ ដែល​តែងតែ តម្រូវ​ឲ្យ​មន្ត្រី​កសិកម្ម​ថ្នាក់​ខេត្ត និង​ខ​ណ្ទ​រដ្ឋបាល ចូលរួម​ការពា​រទប់​ស្កាត់​បង្ក្រាប​បទល្មើស​នេសាទ តែ​ផ្ទុយទៅវិញ បទល្មើស​នេសាទ​កើតឡើង​ពេញបន្ទុក ក៏​ដោយសារ សមត្ថកិច្ច​ជលផល អសមត្ថភាព​ក្នុង​ការបង្ក្រាប ។​

​ដោយយោង​តាម​ការ ចេញ​ប្រកាស​របស់​ក្រសួង ចាប់ពី​ខែ​០៦​រហូតដល់​ខែ​១០​ជា​រដូវ​បិទ​នេសាទ ហើយក៏​ជា​ពេលវេលា​ដែល​ត្រី​ពង​កូន​ផង​ដែរ បាន​ហាមឃាត់​មិនឲ្យ​ប្រើប្រាស់​ឧបករ​ណ៍​នេសាទ​ខុសច្បាប់ ព្រោះតែ​ការប្រើប្រាស់​ឧប្បករណ នាំ​យ​មច្ឆា​ជាតិ​ងាយ​នឹង​វិនាស​ហិនហោច​ផុត​ពូជ​យ៉ាង​ឆាប់រហ័ស ។​
​តែ​ផ្ទុយទៅវិញ​ឧប្បករណ៍​នេសាទ​ទាំងនេះ​ត្រូវបាន​ប្រើប្រាស​យ៉ាង​ពេញ​និយម​និង​យ៉ាង​អាណាធិបតេយ្យ​នៅ​តំបន់​ខ្លះ​ក្នុង​ស្រុក​ជី​ក្រែង នៃ​ខេត្ត​សៀមរាប ជាក់ស្តែង​នៅ​ចំណុច​ត្រស់​ធំ​,​អូរ​អង្គ​ចាន់​,​អូរ​ធំ​និង​អូរ​កេះ​ស្ថិតក្នុង​ឃុំ​ស្ពាន​ត្នោត​ស្រុក​ជី​ក្រែង​មាន​ការប្រើប្រាស់​ឧប្បករណ៍​យ៉ាង​ស្អេកស្កះ​ដូច​ក្រឡា​ពីងពាង​និង​មានរ​បាំង​វែង​អន្លាយ​ដូច​ខ្សែ​រថភ្លើង ដោយ​មិន​ខ្លាចញញើត​មន្ត្រីរដ្ឋបាល​ជលផល ក៏​ដោយសារ​តែ​កន្លង​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​ហើយ​។​

​យោងតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យដឹងថា បទល្មើស​នេសាទ​ធំៗ ដាក់​ស្បៃ​មុង វែង​រាប​គីឡូ​ដី ដែល​ជា​ឧបករណ៍ ខុសច្បាប់ ឈ្នួញ​និង​សមត្ថកិច្ច​ជលផ​ល និង​ស្ថាប័ន ពាក់ព័ន្ធ​សុទ្ធតែ​ត្រូវរ៉ូវ​គ្នា​អស់ហើយ ថែម​ទាំង​បណ្តែតបណ្តោយ​ឲ្យ ប្រើប្រាស់ ដែល​ជា​មហន្តរាយ​ដល់​មច្ឆា​ជាតិ តែ​ចំពោះ​ប្រជាកសិករ ដែល​ប្រកប​មុខរបរ​រាយ​មោង​ចងសន្ទូច​ជា​លក្ខណ​:​គ្រួសារ ចាប់ កាប់ បំផ្លាញ ដោយ​ឥត​យល់យោគ​។ សម្រាប់​លោក ជុំភាព​នាយ​សង្កាត់រដ្ឋបាល​ជលផល​កំពង់ក្ដី បើទោះជា​ខ​ល​រហូតដល់ បែក​មេដៃ ក៏​លោក​មាន​ចេតនា គេចវេស ពី​ការសុំ​សម្ភា​សព​សំណាក់ អ្នកសារព័ត៌មាន ពាក់ព័ន្ឋ​ទៅ​នឹង​ការសុំ​បំភ្លឺ​ការប្រើប្រាសឧ​ប្បករ​ណ៍​នេសាទ​ខុសច្បាប់ និង​អាណាធិបតេយ្យ នៅលើ​ទឹកដី ស្រុក​ជីក្រែង​ខេត្តសៀមរាប​។​

​ក្នុងនោះ​ក៏​មាន​ការ លើកឡើង​ស្រដៀងៗ​គ្នា ពី​មហាជន​ថា ចាប់តាំងពី​លោក នាយផ្នែក រដ្ឋបាល​ជលផល​ដំ​ដែក គ្រោង​តំណែង​រហូត​ចង់​ច្រេះ​ចាប់​មក​នេះ បទល្មើស​កើតឡើង​ពេញបន្ទុក ទាំង​នៅក្នុង​ឃុំ​កំពង់​ឃ្លាំង និង​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង​ខេត្តសៀមរាប ចំណែក​ក្រុម​ឈ្មួញ​ដែល​តែងតែ ប្រមុខ​របរ​បំផ្លាញ​ធនធាន​មឆ្ឆា​ជាតិ ត្រូវបាន​លោក​នាយផ្នែក និង​នាយ​សង្កាត់ រាប់អាន​គ្នា​ជា​បងប្អូន​បង្កើត​អស់ហើយ ដូច្នេះ​ជា​ការងាយស្រួល ក្នុង​ការប្រព្រឹត្ត​បទល្មើស​នេសាទ​កាន់តែ​ងាយស្រួល​។​

​ប្រជាពលរដ្ឋ​សម្តែង​នូវ​ការ​ខកបំណង​យ៉ាងខ្លាំង នៅក្នុង​អណត្តិ​លោក ទៀ សីហា ជា​អភិបាលខេត្ត​សៀមរាប លោក​មាន​សមត្ថភាព គ្រប់គ្រង​ដឹកនាំ សម្រេច​ជោគជ័យ​ស្ទើរ​គ្រប់​ភារកិច្ច តែ​ចំពោះ​បទល្មើស​នេសាទ មិនទាន់​អាច​ឃើញ​លទ្ធផល​លេចធ្លោ​នៅឡើយ​ទេ ដូច្នេះ​ប្រជាពលរដ្ឋ​សូម​ណូម​ពរ​អោយ ទៀ សីហា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​និង​លោក​ទៀ គឹម​សុទ្ធ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប​និង​លោក​ស៊ុន គង់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប​មេត្តា​ដាក់​បញ្ជា​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​ក្នុងស្រុក​ជីក្រែង​ដែល​មាន​តួនាទី​និង​កាតព្វកិច្ច​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេសាទ​ជាពិសេស​ក្នុង​រដូវ​បិទ​នេសាទ​ដើម្បី​ការពារ​និង​អភិរក្ស​ត្រី​ពង​កូន​ក្នុង​គោលបំណង​អោយ​ក្មេង​ស្រករ​ក្រោយ​បាន​ស្គាល់​ត្រី​ទឹកសាប​ច្រើន​ប្រភេទ​ជាង​នេះ​ទៅ​ទៀត​ជួយ​ថែរក្សារ​កិត្តិយស​បឹង​ទន្លេសាប​របស់​យើង​ជា​បឹង​ដែល​សំបូរ​ទៅដោយ​ត្រី​ធម្មជាតិ​ល្បីល្បាញ​ទូ​ទាំង​ពី​ភព​លោក​៕

Filed in: ព័ត៌មានជាតិ