ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​កសិកម្ម បាន​ចូលរួម​កាន់បិណ្ឌ​ទី​៧​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ស្រុក​កោះ​សុទិន​

​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​កសិកម្ម បាន​ចូលរួម​កាន់បិណ្ឌ​ទី​៧​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ស្រុក​កោះ​សុទិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​នា​ព្រឹក​ថ្ងៃ​សៅរ៍ ៧​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ ២០២២ លោកជំទាវ ម៉ក់ ស៊ីថា ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក​និង​លោកស្រី ជា​សហការី​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចូលរួម​កាន់បិណ្ឌ​ទី​៧​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ពិធី​នេះ​បាន​រៀបចំ​នៅ​វត្ត​សុគន្ធា​រាម​ពង្រ ស្ថិតនៅ​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​កោះ​សុទិន ខេត្ត​កំពង់ចាម​។​

​នា​ឱកាស​នេះ លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ បាន​ប្រណិប័តន៍​តាម​ប្រពៃណី​ទំនៀមទម្លាប់ ប្រារព្វ​ពិធី​រាប់បាត្រ និង​បង្សុកូល​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​ដូនតា​សាច់​សា លោ​ហិត ញាតិ​ទាំង ៧​សន្តាន ឧបការី​ជន​ដែល​បាន​ចែក​ឋាន និង​បុព្វបុរស​ស្នេហា​ជាតិ​ដែល​បាន​លះបង់​ជីវិត ដើម្បី​ជាតិ​មាន​តុ​ភូមិ និង​ប្រជាជន សូមឲ្យ​បាន​ទៅ​សោយសុខ​ក្នុងឋាន​បរមសុខ និង​សុគតិភព​តរៀង​ទៅ​។​

Filed in: ព័ត៌មានជាតិ