ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ល្បែងស៊ីសង​កំពុង​រីកដុះដាល​យ៉ាង​ពេញទំហឹង​នៅ​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង !

ល្បែងស៊ីសង​កំពុង​រីកដុះដាល​យ៉ាង​ពេញទំហឹង​នៅ​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​រតនគិរី​) :​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី បានឲ្យដឹងថា​ក្នុង​មូលដ្ឋាន​ពួកគាត់​មានបុ​គ្គល​ម្នាក់​ឈ្មោះ សុខ គឹម​សាន បើក​ល្បែងស៊ីសង​យ៉ាង​ពេញបន្ទុក​ហើយ​សមត្ថកិច្ច និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។​

ប្រភព​បានឲ្យដឹង​ទៀតថា ទីតាំង​ល្បែងស៊ីសង​គឺ​នៅ​អតីត​មន្ទីរពេទ្យ​ពហុ​ព្យាបាល​24​ម៉ោង ក្នុងភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ដែល​មានឈ្មោះ អូន​ធំ ជា​ម្ចាស់​ទីតាំង​នេះ​។​

​ម្ចាស់​ទីតាំង​ឈ្មោះ អូន​ធំ បាន​ជួល​ទីតាំង​ទៅឲ្យ​ឈ្មោះ សុខ គឹម​សាន អតីត​ម្ចាស់​សង្វៀន​បញ្ជល់មាន់​នៅ​ច្រក​អូរយ៉ាដាវ បើក​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ដំណើរការ​យ៉ាង​រលូន​។​

​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា នៅ​ជាន់​ក្រោម និង​ជាន់​លើ​នៃ​ទីតាំង​នោះ គឺ​មាន​ល្បែង​បញ្ជល់មាន់​តាម​អន​ឡា​ញ អាប៉ោង បៀ និង​ល្បែង​ច្រើន​ប្រភេទ​ទៀត​ដំណើរការ​យ៉ាង​រលូន គ្មាន​ការរំខាន​ពី​សមត្ថកិច្ច និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឡើយ​។​

​ក្នុង​មួយ​ថ្ងៃៗ​មាន​អ្នកញៀន​ល្បែង​ពី​គ្រប់ទិសទី​មក​ប្រមូលផ្ដុំ​គ្នា​លេង​ល្បែង​យ៉ាង​ពេញបន្ទុក​ធ្វើឲ្យ​មេ​ល្បែងស៊ីសង​អាចប្រមូល​លុយ​បាន​យ៉ាងច្រើន​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។ រីឯ​អ្នក​ញៀន​ល្បែង​មាន​អ្នកខ្លះ​ចាញ់​អស់​លុយកាក់ រថយន្ត ម៉ូតូ ព្រោះ​អ្នកលេង​ល្បែង​មាន​អ្នកចាញ់​ច្រើន​ជាង​អ្នកឈ្នះ មេ​ល្បែងស៊ីសង​មាន​ល្បិច​ដើម្បី​ឈ្នះ​។​

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​នៅ​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី ជាបន្ទាន់​។ ដោយហេតុ​ថា លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី និង​លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះ​។​

​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ទៅលើ​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​នៅពេលដែល​ល្បែងស៊ីសង​កើតឡើង​ពេញទំហឹង​បែរជា​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី និង​លោកស្នងការ​នគរបាល​ខេត្ត​រតនគិរី សម្ងំ​ស្ងាត់ឈឹង​៕

Filed in: ព័ត៌មានជាតិ