(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ត្រូវបានតែងតាំងជាស្នងការនគរបាលថ្មីខេត្តស្វាយរៀង ជំនួសលោកឧត្តមសេនីយ៍ទោ កឹង ឃន ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។
ពិធីប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្ដស្វាយរៀង បានត្រូវធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។
គួរជម្រាបថា មុនត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ជាស្នងការរងខេត្តទទួលបន្ទុកការងារព្រំដែន៕