ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន អញ្ជើញ​ជា​អធិបតីភាព ប្រជុំ​ត្រួតពិនិត្យ ការអនុវត្ត​តួនាទី ភារកិច្ច និង​វឌ្ឍនភាព​ការងារ កងរាជអាវុធហត្ថ រយៈពេល​៩​ខែ និង​ទិសដៅ​ការងារ​ត្រីមាស​ទី​៤ និង​និង​បំពាក់​ឋានន្តរសក្ដិ ជូន​មន្ត្រី​អាវុធហត្ថ

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន អញ្ជើញ​ជា​អធិបតីភាព ប្រជុំ​ត្រួតពិនិត្យ ការអនុវត្ត​តួនាទី ភារកិច្ច និង​វឌ្ឍនភាព​ការងារ កងរាជអាវុធហត្ថ រយៈពេល​៩​ខែ និង​ទិសដៅ​ការងារ​ត្រីមាស​ទី​៤ និង​និង​បំពាក់​ឋានន្តរសក្ដិ ជូន​មន្ត្រី​អាវុធហត្ថ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ ការអនុវត្ត​តួនាទី ភារកិច្ច និង​វឌ្ឍនភាព​ការងារ កងរាជអាវុធហត្ថ រយៈពេល​៩​ខែ និង​ទិសដៅ​ការងារ​ត្រីមាស​ទី​៤ ឆ្នាំ​២០២២ និង​បំពាក់​ឋានន្តរសក្ដិ និង​ប្រគល់​បណ្ណ​សរសើរ ជូន​មន្ត្រី​អាវុធហត្ថ​ផងដែរ ។

​ក្នុង​ពិធី​នោះ​ដែរ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ពី​លោក​មេបញ្ជាការរង លោក​នាយសេនាធិការរង លោក​ប្រធាន អនុប្រធាន​មន្ទីរ លោកនាយ នាយរង​ការិយាល័យ មេបញ្ជាការ​មូលដ្ឋាន​ក្រុង ស្រុក និង​នាយទាហាន នាយទាហានរង សរុប​ចំនួន​៨៥​នាក់ ។

​នា​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន បាន​កោតសរសើរ​ចំពោះ​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី ភារកិច្ច របស់​ខ្លួន​ដោយ​បាន​អនុវត្ត​តាម​បទបញ្ជា និង​គោរព​វិន័យ របស់​អង្គភាព​កងរាជអាវុធហត្ថ​នា​ពេលកន្លងមក បាន​យ៉ាង​ល្អប្រសើរ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ រហូត​ទទួលបាន​ការលើកទឹកចិត្ត​និង​ដំឡើង​ឋានន្តរសក្ដិ​របស់​ថ្នាក់លើ ។

​លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​រ បាន​ណែនាំ​ដល់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ទាំងអស់ ត្រូវ​ខិតខំ​បម្រើ​កិច្ច​ការងារ​ការពា​រ​សន្តិសុខ សុវត្ថិភាព ជូន​ពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ និង​បង្ក្រាប​រាល់​បទល្មើស​ដែល​កើតមានឡើង ដែល​ជា​ហេតុ​បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ ព្រមទាំង​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ពិសេស​ពង្រឹង​លើ​ការងារ ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ពលរដ្ឋ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ នៅក្នុង​ឱកាស​បុណ្យ ភ្ជុំបិណ្ឌ​នាពេល​ខាងមុខ​នេះ ។

​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន ក៏​បាន​សង្កត់ធ្ងន់ថា មន្ត្រី​អាវុធហត្ថ​ណា ដែល​នៅ​ពីក្រោយ​ខ្នង ឬ​កាង​បទល្មើស​ផ្សេងៗ មិន​ត្រូវបាន​លើកលែង​ឡើយ បើ​ក្នុង​ករណី​រកឃើញថា​ប្រព្រឹត្ត​ខុស ត្រូវតែ​អនុវត្ត​តាម​ច្បាប់​ជាដាច់ខាត ដោយ​គ្មាន​ការលើកលែង​ឡើយ ។

​ព្រម​ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្ដមសេនីយ៍ត្រី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ដាក់​ចេញ​ផែនការ បទបញ្ជា ដល់​គ្រប់​អាវុធហត្ថ​ក្រុង​-​ស្រុក​ទាំង​៩ ត្រូវ​ត្រៀម​រៀបចំ​កងកម្លាំង​ប្រចាំការ និង​សម្ភារៈ ឧបករណ៍​សង្គ្រោះបន្ទាន់ ឱ្យបាន​ជា​ស្រេច ដើម្បី​ឆ្លើយតប​ទៅ​នឹង​គ្រោះ​ទឹកជំនន់​ដែល​អាចកេី​ត​មាន​នាពេលខាងមុខ បេ​ី​ក្នុង​ករណី​គ្រោះ​ទឹកជំនន់​កេ​ី​ត​មាន​ឡេីង គ្រប់​កងកម្លាំង​តាម​គោលដៅ ត្រូវ​ចេញ​អន្តាគ​មន៍​ភ្លាមៗ​មិន​ថា​យប់ ឬ​ថ្ងៃឡេ​ី​យ ។​

​សូម​បញ្ជាក់​ផង​ដែរ ថា ក្នុង​កិច្ចប្រជុំ ក៏​មាន​ការ​ផ្តាស់​ប្តូរ តួនាទី ភារកិច្ច មេបញ្ជាកា​រង​ខេត្ត ចំនួន​៣​រូប , ដំឡើង​ឋានន្តរសក្ដិ ថ្នាក់​វរសេនីយ៍ ១៥​រូប ក្នុងនោះ ថ្នាក់​វរសេនីយ៍ទោ ៣​រូប​, ថ្នាក់​វរសេនីយ៍ត្រី ១២​រូប​, ថ្នាក់​ពលបាលឯក ៥​រូប , ថ្នាក់​នាយឯក ៣​រូប ព្រមទាំង​ប្រគល់ ប័ណ្ណសរសើរ និង​លិខិត សរសើរ ថ្នាក់​ក្រសួង​ការពារជាតិ ជូន​មន្ត្រី​អាវុធហត្ថ​ដែលមាន​ស្នារ​ដៃ​៤០​រូប​ផង​ដែរ ៕​

Filed in: ព័ត៌មានជាតិ