បន្ទាយមានជ័យ: នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រមទាំងសហការី តំណាង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងលោកជំទាវ កែ សួនសុភី បាននាំយកបច្ច័យ ចំនួន២៧.៤៥៩.០០០ រៀល និង ទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៥ នៅវត្តគីរីរុក្ខារាមថ្មរមៀល ក្នុងភូមិថ្មរមៀលលិច-កើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។