ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រកាស​បើក​កិច្ចប្រជុំ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើ​ក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រកាស​បើក​កិច្ចប្រជុំ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើ​ក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន បាន​អញ្ជើញ​ជា​អធិបតីភាព​ប្រកាស​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​រៀបចំឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ខេត្តសៀមរាប​។

​ក្នុងនាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល និង​ជួសមុខ​ឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​គាំទ្រ និង​ជឿជាក់​លើ​គោលការណ៍​គ្រឹះ​នានា ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​របស់​អាស៊ាន ជាពិសេស​ការឯកភាព​ជា​ឯកច្ឆន្ទ និង​ម​ជ្ឈភាព​អាស៊ាន គឺជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​យន្តការ​នានា ដែល​ដឹកនាំ​ដោយ​អាស៊ាន​ក្នុង​គោលដៅ​រក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការអភិវឌ្ឍ នៅក្នុង​តំបន់ និង​ពិភពលោក​។ កម្ពុជា​បន្ត​គាំទ្រ​ការធ្វើសមាហរណកម្ម​ក្នុង​អាស៊ាន​បន្ថែមទៀត និង​ធ្វើ​សមាហរណកម្ម​ជា​មួយ​ប្រទេស​ជា​ដៃគូ​សេដ្ឋកិច្ច​តំបន់ និង​សកលលោក តាមរយៈ កិច្ចសហការ និង​ការចូលរួម​វិភាគទាន​ជាមួយ​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំង ៩ ទៀត ក្នុង​ការកសាង​សហគមន៍​អាស៊ាន ជាពិសេស​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ស្របតាម​ផែនការ​លម្អិត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ ២០២៥ និង​ការពង្រឹង​កិច្ច​សន្ទនា​ជាមួយ​ដៃគូ​ខាងក្រៅ ។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​រៀប​ថា កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០២២ ជាមួយ​មូលបទ “​អាស៊ាន រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​» បាន​ផ្ដោត​អាទិភាព​លើ​ការធានា​ឱ្យបាន​នូវ​ប្រសិទ្ធភាព​របស់​អា​ស៊ាន ក្នុង​ការឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម និង​ហានិភ័យ​ទាំងនេះ ជាពិសេស​ពន្លឿន​ការស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​ប្រកបដោយ​ចីរភាព បរិយាប័​ន្ន និង​ភាព​ធន់ ។ ក្នុង​ស្មារតី​នេះ កម្ពុជា​បាន​កំណត់​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន ៤ នៅក្រោម សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន រួមមាន​៖ ១)​ការពង្រឹង​ការតភ្ជាប់​ឌីជីថល វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ២)​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ដើម្បី​ភាព​ប្រកួតប្រជែង របស់​អាស៊ាន ៣)​ការជំរុញ​សមាហរណកម្ម បរិយាប័​ន្ន ភាព​ធន់ និង​ភាព​ប្រកួតប្រជែង អាស៊ាន​ឱ្យ​ខ្លាំង​ជាង​មុន និង ៤)​អាស៊ាន​ជា​សកល​សម្រាប់​ភាព​រីកចម្រើន និង​ការអភិវឌ្ឍ ។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា អាស៊ាន​គួរ​បន្ត​បង្កើន​ការភ្ជាប់​ទំនាក់ទំនង​ជា​មួយ​ដៃគូ​ខាងក្រៅ​ដោយ​ឈរលើ​គោលការណ៍​សមភាព និង​ការផ្ដល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក តាមរយៈ ការទាញយក​ផលប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់ អាស៊ាន និង​អាស៊ាន​បូក​១ ដែល​មាន​ស្រាប់ ដោយ​ការដំឡើង​កម្រិត​បន្ថែម ជាពិសេស​ការ​​អនុវត្ត​ឱ្យបាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង​ស្តីពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ​តំបន់ ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​១ ខែ មករា ឆ្នាំ ២០២២ កន្លងទៅនេះ ទាក់ទង​នឹង​ការទាញយក​អត្ថប្រយោជន៍​ជា​អតិបរិមា​ពី​កិច្ចព្រមព្រៀង អា​សិប ប្រទេស​ជា​សមាជិក​គួរ​ខិតខំ​អនុវត្ត​នូវ​ការសន្យា​នានា ហើយ​បន្ត​ចរចា​បើក​ច្រក​ទីផ្សារ សំដៅ​ទាក់ទាញ​ការចូលរួម​ពី​បណ្ដា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំៗ​ដទៃទៀត ក្នុង​កិច្ច​ព្រម ព្រៀង​នេះ ក្នុងន័យនេះ កិច្ចព្រមព្រៀង​អា​សិប ត្រូវតែមាន​លេខាធិការដ្ឋាន​របស់​ខ្លួន​មួយ ដែល​ឯករាជ្យ និង​ម្ចាស់ការ ហើយ​ដើរ​តួនាទី​សំខាន់​ក្នុង​ការងារ​សម្របសម្រួល ជំរុញ និង ត្រួតពិនិត្យ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ ។ កម្ពុជា​នៅតែ​មាន​ចំណាប់អារម្មណ៍ និង​ផ្តល់​គ្រប់ លទ្ធភាព និង​សម្បទាន​ក្នុង​ការទទួលយក​លេខាធិការដ្ឋាន​នេះ ។

​បញ្ហា​សំខាន់​មួយទៀត ដែល​អាស៊ាន​ត្រូវ​គិតគូ​បន្ថែមទៀត គឺ​ការឆ្លើយតប​ឱ្យបាន​ទាន់​ពេលវេលា​ទៅ​នឹង​និន្នាការ​ថ្មីៗ​នៅក្នុង​និម្មាបនកម្ម​ពាណិជ្ជកម្ម​សកល ។ ពិតណាស់ថា បញ្ហា​ថ្មីៗ រួមមាន វិបត្តិ​ប្រេង​ឡើងថ្លៃ អត្រា​អតិផរណា​ខ្ពស់ បរិស្ថាន បម្រែបម្រួល​អាកាស ធាតុ​ជំងឺឆ្លង​រាតត្បាត ជាដើម កំពុង​ជំរុញ​ឱ្យមាន​និន្នាការ​ឆ្ពោះទៅរក​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង គន្លង​ថ្មី​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ក៏ប៉ុន្តែ​មិន​មានន័យថា​បញ្ហា​ទាំងនេះ នឹង​តម្រូវ​ឱ្យ​បណ្តា ប្រទេស​នៅក្នុង​ពិភពលោក​ប្រើប្រាស់​ជា​ឧបករណ៍​គាំពារ​និយម បង្កើត​ជា​របាំង​ពាណិជ្ជកម្ម និង​បន្ទច់បង្អាក់​ដល់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​សកលលោក ឬ​ខិតខំ​កសាង​ច្បាប់ និង កិច្ចព្រមព្រៀង​អន្តរជាតិ ដែល​បម្រើ​ឱ្យ​តែ​ប្រទេស​ខ្លួន ឬ​ក្រុម​ប្រទេស​មួយ​ក្តាប់​តូច ដែលជា បក្សពួក​ខ្លួន​នោះ​ឡើយ​។​ក្នុងន័យ​នេះ​អាស៊ាន​គួរ​រួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​សម្របសម្រួល និង​ជំរុញ​ឱ្យមាន​ការរៀបចំ​ក្របខ័ណ្ឌ​ជា​សកល​សម្រាប់​ពាណិជ្ជកម្ម​អន្ដរជាតិ ដែល​បម្រើឱ្យ ផលប្រយោជន៍​គ្រប់​ប្រទេស​ទាំងអស់ ប្រកបដោយ​តម្លាភាព និង​គ្មាន​ការរើសអើង ។

​តាងនាម​ឱ្យ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សមាជិក​អាស៊ាន​ទាំងអស់ ព្រមទាំង​លេខាធិការដ្ឋាន​អាស៊ាន ដែល​បាន​បន្ត​ផ្ដល់​ការគាំទ្រ​យ៉ាង​ពេញលេញ​ដល់​កម្ពុជា​ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ នេះ​។ សម្ដេច​តេជោក៏បាន​ជូន​ពរឲ្យដំណើរ​ការនៃ​កិច្ចប្រជុំ​រដ្ឋម​ន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដំណើរ​ការ​ដោយ​រលូន និង​ទទួលបាន​នូវ​ភាពជោគជ័យ​៕

Filed in: ព័ត៌មានជាតិ