សម្តេចក្រឡាហោម ស ខេង ចាត់ឱ្យលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារ ដើម្បីសហការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៤ ខែ កញ្ញា នេះ រហូត ដល់ថ្ងៃបញ្ចប់បេសកកម្ម ។
នេះបើយោងតាមលិខិតបង្គាប់ការ របស់ក្រសួងមហាផ្ទៃ ដែលអង្គភាពយើងខ្ញុំទទួលបាន នៅរសៀលថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ។