ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

វប្បធម៌​ចែករំលែក​ជួយ​គ្នា​គ្រប់​គ្រា​លំបាក ក្លាយជា​គំរូ​មួយ ដែល​អតីត​សិស្ស​សាលា​បាក់​ទូក​មួយ​ក្រុម ធ្វើ​ជាប់​ជាប្រចាំ​!

វប្បធម៌​ចែករំលែក​ជួយ​គ្នា​គ្រប់​គ្រា​លំបាក ក្លាយជា​គំរូ​មួយ ដែល​អតីត​សិស្ស​សាលា​បាក់​ទូក​មួយ​ក្រុម ធ្វើ​ជាប់​ជាប្រចាំ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ល្ងាច​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​ការជួបជុំ​អតីត​មិត្តភក្តិ រួម​ជំនាន់​សាលា​បាក់​ទូក មួយក្រុម ដើម្បី​ធ្វើ​ការប្រគល់​ថវិកា​ជូន​ដល់​មិត្ត​ម្នាក់ ឈ្មោះ កង ចំរើន ដែល​កំពុង​ជួប​ការខ្វះខាត ក្នុង​ការព្យាបាល​ជំងឺ​រលាក​ក្រពះ​ពោះវៀន​ធ្ងន់ធ្ងរ​។

​អតីត​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក ក្នុង​វ័យ​បច្ឆិម​មួយក្រុម​នេះ តែងតែ​យកចិត្តទុកដាក់​ព្រួយបារម្ភ​ពី​មិត្តភក្តិ ក៏​ដូច​ជា​អតីត លោកគ្រូ​អ្នកគ្រូ​របស់ខ្លួន ប្រកបដោយ​មនោសញ្ចេតនា​គោរព​ស្រលាញ់​រាប់អាន​យ៉ាង​ជ្រាលជ្រៅ​បំផុត ជាក់ស្តែង​គឺ​តែងតែបាន ជួបជុំ​ប្រារព្ធ​ពិធី​ដឹងគុណ​លោកគ្រូ​អ្នកគ្រូ ជា​ប្រចាំ​ដោយ​ផ្តល់​ថវិកា​និង​អំណោយ​មួយចំនួន​ជូន​ដល់​ពួកគាត់ និង​តែងតែ បាន​បរិច្ចាគ​ធនធាន​ជួយ​ដល់​មិត្ត​ទាំងឡាយ​ណា ដែល​ជួប​ការលំបាក ហើយ​ខ្វះ​លទ្ធភាព គ្រប់ពេលវេលា តាមរយៈ​គៀងគរ​គ្នា ប្រមែប្រមូល​ថវិកា​ក្នុង​បណ្តាញ​WhatsApp និង Telegram​។ ដូច​ទម្លាប់​ផងដែរ ក្នុង​គ្រា​ដែល លោក កង ចំរើន ដែល​កំពុង ជួប​ការខ្វះខាត ក្នុង​ការព្យាបាល​ជំងឺ​នាពេលនេះ មិត្តភក្តិ​ម្នាក់ៗ បានរួម​គ្នា​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន តាម​សទ្ធា សរុប​បាន​ថវិកា​ចំនួន ៥,៧០០​ដុល្លារ ដើម្បី​យក​ទៅ​ប្រគល់ជូន​លោក ទុក​ជា​ការជួយ​សម្រាល​បន្ទុក​ក្នុង​ការព្យាបាល តែ​ដោយ​ស្ថានភាព​ផ្លូវ​ចូល​ទៅ​ផ្ទះ​របស់​លោក កង ចំរើន មាន​សភាព​តូចចង្អៀត​និង​ពិបាក​ធ្វើ​ដំណើរ​ចូល​ទៅ​ដល់ ទើប​មិត្តភក្តិ​ទាំងអស់ មូលមតិ​គ្នា យក​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើជា​កន្លែង​ជួបជុំគ្នា​ប្រគល់​ថវិកា​។

​កាយវិការ យកចិត្តទុកដាក់​ព្រួយបារម្ភ​ពី​មិត្តភក្តិ របស់​អតីត​សិស្សសាលា​បាក់​បាក់​ទូក​មួយ​ក្រុម​នេះ គឺ​បាន​ធ្វើឡើង អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ រហូត​បង្កើតបានជា​ពាក្យស្លោក​ប្រចាំ​ក្រុម​មួយ​ថា “​សាមគ្គី មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក ” ដែល​ក្លាយទៅជា វប្បធម៌​សាមគ្គី​ជា​គំរូ​មួយ ក្នុង​ការរួបរួម យកចិត្តទុកដាក់​ជួយ​គ្នា​គ្រប់​កាលៈទេសៈ​៕​

 

 

Filed in: ព័ត៌មានជាតិ