ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​អភិបាលខេត្ត​កំពង់ចាម និង​មន្ដ្រី​ជុំវិញ​ខេត្ត បន្ត​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​២ នៅ​វត្ត ខេវ័​ន្ត​បឹង​ស្នាយ និង​វត្ត ជោត​នារា​ម​បឹងកុក ក្រុង​កំពង់ចាម​

​អភិបាលខេត្ត​កំពង់ចាម និង​មន្ដ្រី​ជុំវិញ​ខេត្ត បន្ត​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​២ នៅ​វត្ត ខេវ័​ន្ត​បឹង​ស្នាយ និង​វត្ត ជោត​នារា​ម​បឹងកុក ក្រុង​កំពង់ចាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ត្រូវ​នឹង​ថ្ងៃ​២​រោច ខែ​ភទ្របទ គឺជា​ថ្ងៃ​កាន់​បិណ្ឌ ២ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ជុំវិញ​ខេត្ត អញ្ជេី​ញ កាន់​បិណ្ឌ វេន​ទី​២ នៅ​វត្ត​ខេ​មវ័ន្ត បឹង​ស្នាយ សង្កាត់​សំបួរមាស និង​វត្តជោត​នារា​ម​បឹងកុក ស្ថិតក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ។​

​ក្នុងឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​សហការី បាន​អញ្ជើញ​រាប់បាត្រ​ឧទ្ទិស​កុសល្យផល​បុណ្យ ជូន​ដល់​ញាតិ​កាល​ទាំង​០៧​សន្តាន និង​ដួងព្រលឹង​យុទ្ធជន​យុទ្ធ​នារី​ទាំងអស់​ដែល​បាន​ពលី​កម្ម បូជា​សាច់​ស្រស់​ឈាម​ស្រស់ វាយ​រំដោះ​ការពារ​ទឹកដី នាំយក​នូវ​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​នៃ​យើង ដោយ​សទ្ធា​ជ្រះថ្លា​បំផុត​។​

​ឯកឧត្តម អភិបាលខេត្ត ក៏​បាន​មានមតិ សំណេះសំណាល ទៅកាន់​លោក​តា លោកយាយ និង​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ ដែល​អញ្ជើញ​ក្នុង​ពិធី​នោះ​ប្រកប​ដោយ​ភាព ស្និត​ស្នាល និង​កក់ក្តៅ ស្ថិត​ក្រោម​ម្លប់​សុខសន្តិភាព​។​

Filed in: ព័ត៌មានជាតិ