ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ឯកឧត្តម ស សុខា ឧបត្ថម្ភ​ថវិកា​ដល់​ក្រុម​កីឡាការិនី​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ១៤​នាក់ មុន​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​

​ឯកឧត្តម ស សុខា ឧបត្ថម្ភ​ថវិកា​ដល់​ក្រុម​កីឡាការិនី​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ១៤​នាក់ មុន​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​ក្រុម​កីឡាការិនី​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ចំនួន ១៤​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន ២០០​ដុល្លារ និង​គ្រូបង្វឹក ១​នាក់ ថវិកា ចំនួន ២០០​ដុល្លារ ផងដែរ ។​

​ការឧបត្ថម្ភ​ថវិកា​ពី​សំណាក់​ឯកឧត្តម ស សុខា ខាងលើនេះ ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​ឯកឧត្តម អញ្ជើញ​ជា​តំណាង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ជួប​សំណេះសំណាល​ជាមួយ​ក្រុម​កីឡាការិនី​បាល់ទះ​ជម្រើសជាតិ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​គេហដ្ឋាន​របស់​ឯកឧត្តម​ផ្ទាល់ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ស សុខា បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ក្រុម​កីឡាការិនី​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ទាំង ១៤​នាក់ ត្រូវ​យកចិត្តទុកដាក់​គោរព​វិន័យ ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ថែរក្សា​សុខភាព ដើម្បី​យកចំណេះ​ជំនាញ បទពិសោធ​ដែល​បាន​ហ្វឹកហាត់ អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន ពិសេស​ចូលរួម​ការប្រកួត​លើ​ឆាក​អន្តរជាតិ​នានា ដណ្តើម​មេដាយ​ជូន​ជាតិ​មាតុភូមិ​នៃ​យើង​៕

Filed in: ព័ត៌មានជាតិ