ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​មុខតំណែង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កែប​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​មុខតំណែង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កែប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​កែប ៖ នៅ​រសៀល​ថ្ងៃ​ច័ន្ទ ២​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង និង​ផ្ទេរ​ភារកិច្ច​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កែប​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី មេបញ្ជាការរង ថ្នាក់ដឹកនាំ​ជំនាញ នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​កែប​, លោក លោកស្រី​ជា​អភិបាលរង​ខេត្ត នាយក​ទីចាត់ការ​ជំនាញ​ចំណុះ​ឲ្យ​រដ្ឋបាល​ខេត្ត ថ្នាក់ដឹកនាំ​អង្គភាព​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត អភិបាល អភិបាលរងក្រុង​-​ស្រុក ស្នងការ ស្នងកា​រង​នគរបាល​បាល​ខេត្ត អធិការ អធិកា​រង​នគរបាល​ក្រុង​-​ស្រុក និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ជាច្រើន​នាក់​ទៀត​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវ​កិត្តិយស​ទាំងអស់ ដែល​បាន​ចូលរួម​តប​តាម​ការអញ្ជើញ​របស់​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​។​

​ឯកឧត្តម​បន្តថា ការតែងតាំង​ដំឡើង ផ្លាស់ប្តូរ​មុខតំណែង កន្លែងធ្វើការ នៅក្នុង​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ស៊ីវិល ក៏ដូចជា​វិស័យ​ឯកជន នោះ​គឺជា​ក្រឹត្យក្រម​នៃ​ការងារ​ចាត់តាំង រៀបចំ​ធនធានមនុស្ស ដើម្បី​ភាព​រីកចម្រើន​ការងារ និង​ក៏​ជា​ឱកាស​នៃ​ការផ្លាស់ប្តូរ​បរិយាកាស ទីកន្លែង​ធ្វើ​ការងារ ការផ្លាស់ប្តូរ​មុខ​តំណែង​គឺ​មាន​អត្ថប្រយោជន៍ ៤​ជា​គន្លឹះ ៖ ១- ដើម្បី​ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​នាយ​ទាហាន​។ ២- រៀបចំ​ធនធានមនុស្ស​ឱ្យស្រប​និង​សមត្ថភាព​ជំនាញ និង​និស្ស័យ​។ ៣- ជា​ការផ្តល់​ឱកាស​សម្រាប់​អ្នក​បន្តវេន និង​ទី​៤- ជា​ការចែករំលែក​បទ​ពិសោធន៍​ល្អ ក្នុង​បំណង​ធ្វើ​ឱ្យ​អង្គភាព ស្ថាប័ន​រីកចម្រើន ព្រមៗ​គ្នា​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​បន្ត​ទៀត​ថា លក្ខខណ្ឌ​ក្នុង​ការតែងតាំង​នាយទាហាន ដឹកនាំ​បញ្ជា ក៏​ដូចជា​ប្រធាន​បណ្តា​ស្ថាប័ន ក្នុង​កងរាជអាវុធហត្ថ​ទាមទារ​នូវ​លក្ខណសម្បត្តិ​គឺ សុខភាព​ល្អ កាយសម្បទា​មាំមួន មាន​សមត្ថភាព វិជ្ជាជីវៈ ជំនាញ និង​បទពិសោធន៍ ក្នុង​ការដឹកនាំ​បញ្ជា គ្រប់គ្រង និង​មាន​ភាព​ឆ្លាត​វៃ មាន​សីលធម៌ សុជីវធម៌ គុណធម៌ មាន​ភាពស្មោះត្រង់ មាន​ឆន្ទៈ ការលះបង់ គម្រូ ឧស្សាហ៍​ព្យាយាម មាន​ភាពក្លាហាន និង​មាន​ស្មារតី​ទទួលខុសត្រូវ ចំពោះ​តួនាទី ភារកិច្ច ពុំ​ធ្លាប់​ទទួល​ទណ្ឌកម្ម​តាម​ច្បាប់​លក្ខន្តិក​នៃ​កងយោធពល​ខេមរភូមិន្ទ​ឬ​ការផ្តន្ទាទោស​តាម​ផ្លូវ​តុលាការ ព្រមទាំង​ទទួលបាន​នូវ​ការគោរព​ស្រឡាញ់​ពី​មិត្តភក្តិ​ក្នុង​អង្គភាព និង​មហាជន​ប្រជាជន ស្គាល់ ដឹង​ចេះ និង​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ព័ត៌មាន​។​

​សូមបញ្ជាក់​ថា លោក​វរសេនីយ៍ឯក ហ៊​ត សីហា អត្ថ​លេខ ០៤៦៩១០ ត្រូវបាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចេញ​សេចក្តីសម្រេច​លេខ ២១៨ ត​.​ត ០៨២២ ចុះ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២២ ប្រកាស​តែងតាំង​ជា មេបញ្ជាការ បញ្ហា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កែប ជំនួស​លោក​ឧត្តមសេនីយ៍ត្រី ខេង ទី​តូ ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅ​ជា​ស្នងការរង ស្នងការដ្ឋាន​ទំនាក់ទំនង​កិច្ចការ​សាធារណៈ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​៕

Filed in: ព័ត៌មានជាតិ