ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ពី​ធី​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​សម្តេច​ពិជ័យ​សេនា ផ្តល់ជូន​យោធិន​ពិការ ៣១៧ តេជោ​ភ្នំ​ឆត្រ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ក្រោម​អធិបតីភាព នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន នាយករង​ខុទ្ទកាល័យ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពា​ជាតិ

ពី​ធី​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​សម្តេច​ពិជ័យ​សេនា ផ្តល់ជូន​យោធិន​ពិការ ៣១៧ តេជោ​ភ្នំ​ឆត្រ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ក្រោម​អធិបតីភាព នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន នាយករង​ខុទ្ទកាល័យ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពា​ជាតិ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២២ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន នាយករង​ខុទ្ទកាល័យ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពា​ជាតិ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​សម្តេច​ពិជ័យ​សេនា ផ្តល់ជូន​យោធិន​ពិការ ៣១៧​តេជោ​ភ្នំ​ឆត្រ ស្ថិតនៅក្នុង​ខេត្ត​បន្ទាយមានជ័យ ។​

​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍ និង​វឌ្ឍនភាព​ការអនុវត្ត​ការងារ​កន្លងមក​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ជា ព្រឿង នាយក​ស្តីទី​មជ្ឈមណ្ឌល​យោធិន​ពិការ ៣១៧​តេ​ជោ ភ្នំ​ឆ័ត្រ​រួចមក ឯកឧត្តម អ៊ី ឈាន បាន​ធ្វើ​ការកោតសរសើ​រ​ចំពោះ​ការដឹកនាំ និង​ការអភិវឌ្ឍន៍​សមិទ្ធផល​នានា​ក្នុង​អង្គភាព ជា​ពិ សេស​ហេដ្ឋារចនាសម្ព័ន្ធ អគារ ការ​សាង​ស្ថានីយ៍​ផលិត​ទឹកស្អាត សម្រាប់​ប្រើប្រាស់​ក្នុង​អង្គភាព និង​អាច​ធ្វើ​អាជីវកម្ម ដើម្បី​បាន​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​ក្នុង​អង្គភាព​ផងដែរ​។ ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ក៏​បាន​នាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ជូន​យោធិន​ពិការ និង​គ្រួសារ​ផងដែរ ។​

​ឯកឧត្តម​បាន​បន្តទៀតថា សង្គ្រាម​កន្លង​ទៅ​បាន​ធ្វើ​អោយ​បងប្អូន​ទាំងអស់​គ្នា​ធ្លាក់ខ្លួន​ពិការ រហូតមកដល់​សព្វថ្ងៃ​នេះ​។ តែ​ទោះបីជា​យ៉ាងណា ក្រោយ​បាន​ទទួល​សន្តិភាព​ពេញលេញ ១០០% ក្រោម​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន មិន​បាន​បោះបង់​ចោល​បងប្អូន ដែល​បាន​បូជា​អវៈយវៈ​ឡើយ គឺ​សម្តេច​តេជោ តែងតែ​នឹករលឹក គិតគូរ និង​ឧបត្ថម្ភ​ជារឿយៗ​ដល់​បងប្អូន​កងកម្លាំង និង​អតីតយុទ្ធជន​គ្រប់ៗ​គ្នា​តែ​ម្តង​។

​ឯកឧត្តម ក៏​បាន​នាំយក​នូវ​អំណោយ​ដែល​មាន​ដូចជា ៖ អង្ករ និង​ថវិកា​របស់​ក្រសួង​ការពារជាតិ​ចំនួន​៣​លាន​រៀល ឃី​ត​១ (​ត្រីខ មី ស្ករស ទឹកដោះគោ​) ថវិកា​ផ្ទាល់ខ្លួន​របស់​ឯកឧត្តម ឧបត្ថម្ភ​ដល់​មន្ត្រី​យោធា​ចំនួន​១០៤​នាក់ ក្នុង​ម្នាក់ៗ ចំនួន​២​ម៉ឺន​រៀល ជួយឧត្ថម្ភ​ថ្លៃ​ទឹកស្អាត​ចំនួន​២០០០​ដុល្លារ​, ជួយ​ថ្លៃ​សាងសង់​ផ្លូវ​ប្រវែង​១៥០០​ម៉ែត្រ ចំនួន​៣០០០​ដុល្លារ ផ្តល់​ថវិកា​បន្ថែម​ទៀត​ដល់​មន្ត្រី​យោធា​ពិការ​ចំនួន​៣០​នាក់ ម្នាក់ៗ ចំនួន​៥​ម៉ឺន​រៀល​។ ឯកឧត្តម ក៏បាន​ផ្តល់​បច្ច័យ​ដល់​វត្ត​នៅ​ក្បែរ​កន្លែង​កម្មវិធី ចំនួន​១​លា ន​រៀល ទេយ្យទាន​មួយ​ចំនួន ព្រះសង្ឃ​៦​អង្គ ក្នុង​១​អង្គ​៥​ម៉ឺន​រៀល តាជី យាយជី ៦​នាក់ ក្នុង​ម្នាក់ៗ ចំនួន​២​ម៉ឺន​រៀល ។​

Filed in: ព័ត៌មានជាតិ