ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស​!

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ព្រែក​កំពឹស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ដោយ​មាន​ការចូលរួម​ពី​លោក អ៊ុយ សុន សមាជិក​ក្រុមប្រឹក្សា​ខណ្ឌដង្កោ ជា​អនុប្រធាន​ក្រុមការងារ ឯកឧត្តម លោក លោកស្រី​ក្នុង​ក្រុម​ការងារ​ជា​ប្រតិភូ​អមដំណើរ លោក លោកស្រី​ក្នុង​ជួរ​គណៈកម្មាធិការ​គណ​បក្ស​សង្កាត់ គណៈ​សាខា​បណ្តា​អង្គភាព និង​សាខា​ភូមិ ប្រធាន​អនុសាខា​ភូមិ ព្រមទាំង​យុវជន​ជា​សកម្មជន ដែល​មាន​វត្តមាន​សរុប​ចំនួន ១៧៨​នាក់​។​

​ថ្លែង​ក្នុង​ឱកាស​នាពេលនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​វត្តមាន​នៅ​ទីនេះ​ទាំងអស់ និង​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​ការងារ ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ដណ្តើម​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុង​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ នា​ពេលកន្លងមក​។​

​ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ជំរុញ​ដល់​ក្រុម​ការងារ​សង្កាត់ ត្រូវ​យកចិត្តទុកដាក់​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន របស់​ខ្លួន​ឱ្យមាន​ប្រសិទ្ធិភាព ដើម្បី​បន្ត​ផ្តល់​ទំនុកចិត្ត​ជូន​ប្រជាពលរដ្ឋ ពិសេស​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ភាពជឿជាក់ លើ​គណបក្ស​ប្រជាជន​កម្ពុជា លើ​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​។​

​ទន្ទឹម​នោះ ឯកឧត្តម បាន​ធ្វើ​ការគូសបញ្ជាក់​ពី​ការប្តេជ្ញា​ចិត្ត​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ពុះពារ សម្រេច ឱ្យបាន ជោគជ័យ​ទាំងស្រុង​សម្រាប់​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​ខាងមុខ ដើម្បី​បន្ត​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ក្នុង​បុព្វហេតុ​សុខសន្តិភាព វឌ្ឍនភាព និង​វិបុលភាព របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា ជា​ដរាប​ត​រៀង​ទៅ​៕

 

Filed in: ព័ត៌មានជាតិ