ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជា​បន្តបន្ទាប់​ចំនួន ១៣​នាក់​ពាក់ព័ន្ធ​ករណី​លួច​នឹង​កាប់​គេ​យ៉ាងសកម្ម​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត​!

ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជា​បន្តបន្ទាប់​ចំនួន ១៣​នាក់​ពាក់ព័ន្ធ​ករណី​លួច​នឹង​កាប់​គេ​យ៉ាងសកម្ម​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖​នៅ​ថ្ងៃ​សៅរ៍​ទី ១០ ខែ​កញ្ញា​ឆ្នាំ ២០២២​នេះ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពង់ខ្ពស់​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ​និង​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​បញ្ជា​ផ្ទាល់​ដល់ កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន នគរបាល ក្រុង​ប៉ោយប៉ែត​ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរង ទទួល​ផែន​នគរបាល​យុត្តិធម៌ ដឹកនាំ​កម្លាំង ចុះ​ស្រាវជ្រាវ​ធ្វើការ​បង្ក្រាប​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជា​បន្តបន្ទាប់​ចំនួន ១៣ នាក់​ពាក់ព័ន្ធ​ករណី​លួច​នឹង​កាប់​គេ​យ៉ាងសកម្ម​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បានឱ្យដឹងថា​៖​កាលពី​ថ្ងៃ​អង្គារ៍​១១​កើត​ខែភទ្របទ​ឆ្នាំខាល​ចត្វា​ស​ក័ព ស​២៥៦៦​ត្រូវ​និង​ថ្ងៃទី​៦​ខែ​ក​ញា្ញ​ឆ្នាំ​២០២២ កំលាំង​ជំនាញ​បាន​ទទួល​បណ្តឹង​ពី​ឈ្មោះ​លឹម ម៉ី ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ដុង​អារញ្ញ័ សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត ថា​កាលពី​យប់​ថ្ងៃទី​៥​ខែ ក​ញា្ញ ២០២២​វេលា​ម៉ោង​២២​និង​០០​នាទី​ខ្លួន​និង​ឈ្មោះ​លួ​យ សំបូ​ភេទ​ប្រុស​ជិះ​ម៉ូតូ​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​ក៍​ឃើញ​មាន​ម៉ូតូ​មួយក្រុម​ជាង​ដប់​គ្រឿង​បើក​ហ៊ោកញ្ជ្រៀវ​តាមផ្លូវ ខ្លួន​ឃើញ​បែប​នេះ​ក៍​ជិះ​ម៉ូតូ​គោលបំណង​ហួស​ទៅ​សំដៅ​ទៅ​ផ្កាយ​៥​ទឹក​ពុះ ពេល​ជិះ​ដល់​វត្ត​ម៉ុង​ចិន​ស្រាប់តែ​ឃើញ​ក្រុម​ម៉ូតូ​នោះ​ជិះ​មក​តាម​ក្រោយ ខ្លះ​បិត​ភ្លើង ខ្លះ​បើក​ភ្លើង​ជិះ​ដេញ​ពីក្រោយ​យ៉ាង​លឿន ខ្លួន​ឃើញ​បែប​នេះ​ក៍​បើក​ម៉ូតូ​យ៉ាង​លឿន​ដល់​បុរី​ខេ អិន ផ្តួល​ម៉ូតូ​ហើយ​រត់​យករួចខ្លួន ខ​ណះ​នោះ​ក្រុម​នោះ​បាន​កាប់​មិត្ត​ភ​ក្រ័ ឈ្មោះ លួ​ម​សំបូរ​ត្រូវ​ខ្នង​និង​ក្បាល​ពីក្រោយ​រងរបួស​ធ្ងន់ ក្រោយមក​បាន​រយៈពេល​កន្លះ​ម៉ោង​ពួក​ខ្លួន​ក៍បាន​ហៅ​ម៉ូតូឌុប​ជិះ​ទៅ​ផ្ទះ​នៅ​ភូមិ​ដុង​អារញ្ញ័ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ចំណែក​ម៉ូតូ​1​គ្រឿង​ត្រូវបាន​នោះ​យក​ទៅ​បាត់ ម៉ូតូ​ម៉ាក C125​ពណ៍ ក្រហម​ផលិត​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1S .6129 ដើមបណ្ដឹង​សំណូមពរ​សូម​អោយ​សមត្ថ​កិ​ច ជួយ​ស្រាវជ្រាវ​រក​ម៉ូតូ​ប្រគល់ជូន​ខ្លួន​វិញ និង​ចាត់ការ​តាម​ផ្លូវច្បាប់​។

​ចំនែក​ជនរងគ្រោះ​ឈ្មោះ​លួ​ម សំបូ កំពង់​សំរាក​ព្យាបាល​របួស​ពុំទាន់​បាន​ដាក់​ពាក្យបណ្ដឹង​ឡើយ ដោយ​មាន​សភាព​ធ្ងន់ធ្ងរ​មិនទាន់​ឆ្លើយបំភ្លឺ​បា​។​

​បន្ទាប់មក​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​១៧ និង​០៣​នាទី កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឃុន សុខ​ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចូលរួម​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បានឲ្យដឹង​ទៀតថា​៖ បន្ទាប់មក​ទៀត​នៅ​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២​នៅវេលា​ម៉ោង​១៨​និង​០០​នាទី កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់​ចំនុច​ម្ដុំ​វត្ត​ជាយ​ដែន ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រិច សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទា​មានជ័យ ជនសង្ស័យ​មាន​៖ ១-​ឈ្មោះ ឡី យ៉េត ហៅ​ប៊ី​ហ្សូ​ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ក្នុង​បុរី​ធី​ស្ថិតក្នុង​ភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​។ ២-​ឈ្មោះ​កុល សំណិ​ត ហៅ​ណិ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ៣-​ឈ្មោះ​អ៊ី គឹមអេង ហៅ​អៀង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​អុរ​ជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ៤-​ឈ្មោះ យី​ម ទីន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​៥-​ឈ្មោះ ហួត លី​ម៉ិញ ហៅ​សីហា អាយុ​១៧​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ៦-​ឈ្មោះ​សុវណ្ណ ធៀន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​៧-​ឈ្មោះ​ផល បុរី ហៅ​បែន​ថែ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ចាន់​គិរី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ព្រមទាំង​បាន​ដកហូត​សម្ភារៈ​វត្ថុតាង​មាន កាំបិតផ្គាក់​ចំនួន​៤​ដើម ម៉ូតូ​ចំនួន​៤​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​C125 ពណ៍​ខ្មៅ រួច​យកមក​អធិការដ្ឋាន​ដើម្បី​សួរនាំ​។​

​ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថា ពួក​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ និង​យក​ម៉ូតូ​របស់​ជនរងគ្រោះ ពិតប្រាកដ​មែន​។​

​សូមបញ្ជាក់​ថា ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ ជា​មុខសញ្ញា កាប់​គេ និង យ៉ាង​សកម្ម​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​។​

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​បន្ត​ឲ្យដឹង​ទៀតថា​៖​លុះ​បន្ទាប់មក​នៅ​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២២​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក កម្លាំង​ជំនាញ​បាន​បន្ត​ធ្វើ​ការស្រាវជ្រាវ​ឃាត់​បាន​ជនសង្ស័យ​ចំនួន​៥​នាក់​ទៀត នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ មាន​៖

Filed in: ព័ត៌មានជាតិ