ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អាវុធហត្ថខណ្ឌដង្កោម្នាក់ដែលកំពុងឈរ សម្រួលចរាចរណ៍ និងការពារជូនក្បួនថ្នាក់ដឹកនាំ ត្រូវរ៉ឺម៉កម៉ូតូកង់បីបុកបែកក្បាល ទទួលបានការឧបត្ថម្ភថវិកាពី ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ

អាវុធហត្ថខណ្ឌដង្កោម្នាក់ដែលកំពុងឈរ សម្រួលចរាចរណ៍ និងការពារជូនក្បួនថ្នាក់ដឹកនាំ ត្រូវរ៉ឺម៉កម៉ូតូកង់បីបុកបែកក្បាល ទទួលបានការឧបត្ថម្ភថវិកាពី ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា លោក​អនុសេនីយ៍ឯក កា សី ជា​ជំនួយការ​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ កំពុង​បំពេញ​ភារកិច្ច សម្រួល​ចរាចរណ៍ និង​ការពារ​ក្បួន ថ្នាក់ដឹកនាំ​តាម​ផ្លូវ ស្រាប់តែ​ត្រូវ​ម៉ូតូ​រ៉ឺម៉ក​កង់​បី បើកបរ​មិន​ប្រយ័ត្ន បាន​បុក​ទៅលើ​លោក បណ្តាល​ឲ្យ បែកក្បាល​ហូរឈាម​ស្រោច​មុខ ដួល​ទៅ​លើ​ដី​របួសធ្ងន់ កាលពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២២ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ​។

​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១,០០០,០០០៛ (​មួយ​លាន​រៀល​) តាមរយៈ ក្រុម​ការងារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ទៅជូន លោក អនុសេនីយ៍ឯក កា សី ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុក​ក្នុង​ការ​សម្រាក​ព្យាបាល និង​បាន​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ