ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ត្រី​សុវត្ថិភាព​ចរាចរណ៍ ចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ ស្តី​អំពី​ការចូលរួម​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង បរិយាប័​ន មុន​ថ្ងៃ​ដាក់​បិណ្ឌ​ដំបូង​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ត្រី​សុវត្ថិភាព​ចរាចរណ៍ ចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ ស្តី​អំពី​ការចូលរួម​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង បរិយាប័​ន មុន​ថ្ងៃ​ដាក់​បិណ្ឌ​ដំបូង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោកជំទាវ បាន ស្រីមុំ ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​អភិបាលខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២២ លោកស្រី ពៅ សុខ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា បាន​ដឹកនាំ​ក្រុម​ប្រតិបត្តិ​សាខា គណៈកម្មាធិការ​អនុសាខា​ក្រុងប៉ៃលិន និង​មាន​ការចូលរួម​សហកា​រ​ពី មន្ត្រី​នគរបាល​ចរាច​រណ៍ មន្ត្រី​នៃ​មន្ទីរ​សាធារណៈការ ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​យុទ្ធនាការ​ស្តីពី ការចូលរួម​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​បរិយាប័​ន ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ ភ្ជុំ​បិណ្ឌ ឆ្នាំ​២០២២ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ និង​បងប្អូន ដែល​ចូលមក​ដុត​ធូប​បួងសួង​សុំ​សេចក្តីសុខ ចំរើន នៅមុខ​អាស្រម​លោកយាយ​យ៉ាត ស្ថិតនៅក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

​បើ​តាម​លោក​ស្រី ពៅ សុខ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា បានបញ្ជាក់​ថា​៖ ដើម្បី​ចូលរួម​លើកកម្ពស់​ការយល់ដឹង អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ជា​ពិសេស​ការចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន រួម​ជាមួយ​មន្ត្រី​សុវត្ថិភាព​ចរាច​រណ៍ ព្រមទាំង​យុវជន​កាកបាទក្រហម​កម្ពុជា យុវជន​ស​.​ស​.​យ​.​ក បាន​បើក​យុទ្ធនាការ​នេះ​ឡើង ដើម្បី​ជា​ការ​ក្រើនរម្លឹក និង​លើកទឹកចិត្ត ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ចូលរួម​លើក​កម្ពស់​និង​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ។

​លោកស្រី បាន​បន្តថា​៖ បន្ទាប់​ពី​ស្ថានភាព​នៃ​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា​មាន​សភាព​ធូរស្រាល ហើយ​នៅក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​និង​បុណ្យ​ភ្ជុំបិណ្ឌ​ចូលមក​ដល់ ដែល​ជា​ការបើកឱកាស​ដល់​ការធ្វើដំណើរ​តាម​ដងផ្លូវ​កាន់តែ​មាន​ភាព​មមារ​ញឹក​ខ្លាំង ហើយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ មូលហេតុ​ចម្បង​ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​គឺ​មកពី​មនុស្ស​ម្នាក់ៗ ដែល​មិន​គោរព​ច្បាប់​ចរាច​រណ៍ ក្នុងនោះ​មានដូចជា ការបើកបរ​លើស​ល្បឿន​កំណត់ ការ​មិន​គោរព​សិទ្ធិ​អាទិភាព មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ មិន​ពាក់មួក​សុវត្ថិភាព​បាន​ត្រឹមត្រូវ ការ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​ការបើកបរ​ក្នុង​ពេល​ស្រវឹង​ជាដើម ។

​លោកស្រី ក៍​បាន​ថ្លែងបន្តថា​៖ ទន្ទឹម​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បញ្ហា​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ ក៏​ជា​រឿង​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការដោះស្រាយ​ទាំងអស់​គ្នា​ផង​ដែរ ប៉ុន្តែ​បញ្ហា​នេះ យើង​អាច​ចូលរួម​ទប់ស្កាត់​កាត់បន្ថយ និង​ត្រៀម​បង្ការ​បាន តាមរយៈ​ការចូលរួម​អនុវត្ត​ច្បាប់​របស់​ពលរដ្ឋ​ម្នាក់ៗ ដូចនេះ​ភារកិច្ច​របស់​យើង គឺ​ចុះ​អប់រំ​ផ្សព្វផ្សាយ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​ទាំងអស់គ្នា ។

​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា បាន​បញ្ជាក់​ដែរ​ថា​៖ ដើម្បី​ចៀសវាង​ពី​ការ​ប្រឈម​ចំពោះ​ផ្លូវច្បាប់ សូម​គោរព​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ខ្ជាប់​ខ្លួន ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង​ផ្ទាល់​ដើម្បី​ភាព​សុខដុម​រម្យ​នា ក្នុង​ក្រុម​គ្រួសារ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​បងប្អូន និង​ដើម្បី​រួមគ្នា​លើកកម្ពស់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ប្រទេសជាតិ​យើង ថែមទៀត​ផង ៕

Filed in: ព័ត៌មានជាតិ