ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ហ្វឹកហាត់​ពង្រឹង​ជំនាញ​បើកបរ​ទូក​ម៉ាស៊ីន និង​វិធី​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ហ្វឹកហាត់​ពង្រឹង​ជំនាញ​បើកបរ​ទូក​ម៉ាស៊ីន និង​វិធី​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​នគរបាល ចំនួន​88​នាក់ ទូក​ម៉ាស៊ីន​០៩​គ្រឿង ដើម្បី​ហ្វឹកហាត់​ពង្រឹង ជំនាញ​បើកបរ​ទូក​ម៉ាស៊ីន និង​វិធី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ពេល​រងគ្រោះ​ដោយ​ទឹកជំនន់​និង​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​។​

​គោលបំណង​នៃ​ការហ្វឹកហាត់​នេះ​គឺ ដើម្បី​ពង្រឹង សមត្ថភាព​ជំនាញ​លើ​ការបើកបរ​ទូក​ម៉ាស៊ីន ដើម្បី​ត្រៀម​អន្តរាគមន៍ ដោះស្រាយ​រាល់​យថាហេតុ​២៤​ម៉ោង​លើ​២៤​ម៉ោង និង​ចូលរួម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ (​ទឹកជំនន់​)​និង​គ្រោះថ្នាក់​ផ្សេងៗ​។​

​ក្នុងឱកាស​នោះ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លោក លោកស្រី ស្នងការរង នាយ នាយរង និង​ពល​នគរបាល​ទាំងអស់ ដែល​បាន​បំពេញ​នូវ​តួនាទី​ភារកិច្ច​តាម​ផែនការ និង​បទបញ្ជា​របស់​ថ្នាក់លើ ប្រកប​ដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​៕

Filed in: ព័ត៌មានជាតិ