ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អាវុធហត្ថ​ខណ្ឌដង្កោ​ម្នាក់​ដែល​កំពុង​ឈរ សម្រួល​ចរាចរណ៍ និង​ការពារ​ជូន​ក្បួន​ថ្នាក់ដឹកនាំ ត្រូវ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​បុក ​បែកក្បាល ទទួលបាន​ការយកចិត្ត​ទុកដាក់​យ៉ាង​កក់ក្តៅ​ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​ក្រុមការងារ​!

អាវុធហត្ថ​ខណ្ឌដង្កោ​ម្នាក់​ដែល​កំពុង​ឈរ សម្រួល​ចរាចរណ៍ និង​ការពារ​ជូន​ក្បួន​ថ្នាក់ដឹកនាំ ត្រូវ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​បុក  ​បែកក្បាល ទទួលបាន​ការយកចិត្ត​ទុកដាក់​យ៉ាង​កក់ក្តៅ​ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​ក្រុមការងារ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​លោក​អនុសេនីយ៍ឯក កា សី ជា​ជំនួយការ​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ កំពុង​បំពេញ​ភារកិច្ច សម្រួល​ចរាចរណ៍ និង​ការពារ​ក្បួន ថ្នាក់ដឹកនាំ​តាម​ផ្លូវ ស្រាប់តែ​ត្រូវ​ម៉ូតូ​រ៉ឺម៉ក​កង់​បី បើកបរ​មិន​ប្រយ័ត្ន បាន​បុក​ទៅលើ​លោក បណ្តាល​ឲ្យ បែកក្បាល​ហូរឈាម​ស្រោច​មុខ ដួល​ទៅ​លើ​ដី​របួសធ្ងន់​។ រី​ឯ​ម្ចាស់​រ៉ឺម៉ក​កង់ មានការ​ភ័យ​ស្លន់ស្លោ ព្រោះ​តែ​បាន​ប្រព្រឹត្ត​កំហុស ប៉ះពាល់​ទៅ​មន្ត្រី​សមត្ថកិច្ច​កំពុង​បំពេញ​ភារកិច្ច​ផង និង​បារម្ភ​គ្មាន​លទ្ធភាព ចេញ​សំណង​ព្យាបាល​ជន​រងគ្រោះ​ផង ស្រាប់តែ​បាន​ទទួល​ការសណ្តោសប្រណី​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​លោក​មិន​យក​ទោសពៃរ៍​ពី​ម្ចាស់​កង់​បី​ហើយ ថែមទាំង​មិនឲ្យ​ចេញថ្លៃ​សំណង​ព្យាបាល​ជនរងគ្រោះ​ទៀត គឺ​គ្រាន់តែ​ទទួលស្គាល់​កំហុស​ដែល​ខ្លួនឯង​បាន​ប្រព្រឹត្ត និង​ទទួល​ការអប់រំ​ណែនាំ​ពី​ច្បាប់​ចរាច​រណ៍ កុំឲ្យ​ធ្វេសប្រហែស​ទៅ​ថ្ងៃក្រោយ​ទៀត​ប៉ុណ្ណោះ ចំណែក​ជនរងគ្រោះ​ត្រូវបាន លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ​។​

​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក ស សុភ័ណ្ឌ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ លោក​អនុសេនីយ៍ឯក កា សី ដោយ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​ថវិកា​ចំនួន ២​លាន​រៀល (​ជា​ថវិកា​ផ្ទាល់​របស់​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​ថវិកា​ចូលរួម​ពី​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ​), ទឹកក្រូច​២​កេស​, ទឹក​សុទ្ធ​៤​កេស​, ទឹកដោះគោឆៅ​ចំនួន​២​យួរ ជូន​ដល់​លោក​អនុសេនីយ៍ឯក កា សី ជា​អំណោយ​សួរសុខទុក្ខ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ