ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឯកឧត្ដម តូច ប៉ូ​លី​វ៉ា ដឹកនាំ​ប្រតិភូ​ខេត្ត​ស្វាយរៀង ទស្សនកិច្ច​សិក្សា និង​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ជាមួយ​សាកលវិទ្យាល័យ គី​វ ឡុង នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​

ឯកឧត្ដម តូច ប៉ូ​លី​វ៉ា ដឹកនាំ​ប្រតិភូ​ខេត្ត​ស្វាយរៀង ទស្សនកិច្ច​សិក្សា និង​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ជាមួយ​សាកលវិទ្យាល័យ គី​វ ឡុង នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ស្វាយរៀង​): ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​ឯកឧត្ដម​អភិបាលខេត្ត នៅ​ថ្ងៃ​ទី​៧-៨ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​ដឹកនាំ​ប្រតិភូ​ខេត្តស្វាយរៀង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​ទស្សនកិច្ច​សិក្សា និង​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ជាមួយ​សាកលវិទ្យាល័យ គី​វ ឡុង ខេត្ត​វិញ​ឡុង Cuu Long University (Mekong University) នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម លើ​វិស័យ​អប់រំ សុខាភិបាល បណ្ដុះបណ្ដាល​បច្ចេកទេស ដែល​និង​ផ្ដល់​អាហារូបករណ៍​ជូន​ដល់​មន្ត្រីរាជការ សិស្ស និស្សិត​ក្នុង​ខេត្ត​ស្វាយរៀង មាន​ឱកាស​បាន​មក​សិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ ថ្នាក់​បណ្ឌិត ថ្នាក់​វិស្វករ និង​វគ្គ​សិក្សា​ជំនាញ​ខ្លីៗ​។​

​ក្នុងអំឡុង​ទស្សនកិច្ច​សិក្សា​នេះ គណៈប្រតិភូ​ខេត្តស្វាយរៀង​បាន​អញ្ជើញ​ពិនិត្យ​បច្ចេកទេស​ក្នុង​ការចិញ្ចឹម​អន្ទង់ បច្ចេកទេស​ក្នុង​ការបណ្ដុះ​ផ្សិត​(​និស្សិត​កម្ពុជា​) ការ​ដាំ​ដំណាំ​ត្រសក់​ផ្អែម ការគ្រប់គ្រង​បណ្ដាញ​ពន្លឺ​ព្រះអាទិត្យបំ​លែងម​ក​ជា​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់ និង​ប្រើប្រាស់​ក្នុង​សាកលវិទ្យាល័យ​និង​លក់​ចេញមកក្រៅ​បន្ថែម​។​

​ឯកឧត្ដម​ប្រធាន​គណៈប្រតិភូ​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក​ឯកឧត្ដម​អភិបាលខេត្ត មក​ជូន​ដល់​គណៈប្រតិភូ​សាកលវិទ្យាល័យ​គី​វ​ឡុង​។ ទន្ទឹម​និង​កិច្ចពិភាក្សា​នេះ គណៈប្រតិភូ​ខេត្តស្វាយរៀង ពិតជា​សប្បាយរីករាយ​ក្នុង​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ ការជួប​សំណេះសំណាល​របស់​សាកលវិទ្យាល័យ​គី​វ​ឡុង​។​

​បន្ថែម​ពី​នេះ ឯកឧត្ដម​បានលើកឡើង​អំពី​បច្ចេកទេស​និមួយៗ​ក្រោយពី​បាន​ទស្សនកិច្ច​រួច សូម​កោតសរសើរ​គំនិត​ស្រាវជ្រាវ គំនិត​ឆ្នៃប្រឌិត របស់​សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត ព្រមទាំង​ពិភាក្សា​ក្នុង​ធ្វើ​កិច្ច​សហប្រតិបត្តិ​ខាងមុខឲ្យ​បាន​ទទួលបាន​ជោគជ័​យ​៕

Filed in: ព័ត៌មានជាតិ