ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​បំពាក់​ឋានន្តរសក្តិ និង ប្រគល់​ប័ណ្ណសរសើរ​-​លិខិត​សរសើរ ជូន​ដល់ នាយទាហាន នាយទាហានរង នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​បំពាក់​ឋានន្តរសក្តិ និង ប្រគល់​ប័ណ្ណសរសើរ​-​លិខិត​សរសើរ ជូន​ដល់ នាយទាហាន នាយទាហានរង នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេរ​ភូមិន្ទ ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចំពោះ​នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​កងរាជអាវុធហត្ថ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បំពាក់​ឋានន្តរសក្តិ ជូន​ដល់ នាយទាហាន នាយទាហានរង ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​២៨០​នាក់ និង ប្រគល់​ប័ណ្ណសរសើរ​-​លិខិត​សរសើរ ចំនួន​១០៦​នាក់ ដោយ​មាន​ការចូលរួម​ពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ ជាច្រើនរូប​ទៀត​។​

​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ពាំនាំ​នូវ​ប្រសាសន៍​សួរ​សុខទុក្ខ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ជូន​ចំពោះ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ព្រមទាំង​ក្រុមគ្រួសារ​សាច់ញាតិ​ផងដែរ និង​បាន​ផ្តាំផ្ញើ ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ឲ្យ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​ការងារ ការអនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​បន្ថែមទៀត ជាពិសេស រួម​គ្នា​ពង្រឹង​ការងារ​សន្តិសុខ​សង្គម ទប់ស្កាត់​បង្កា​បង្ក្រាប​បទល្មើស គ្រប់​ប្រភេទ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា ស្រប​តាម​ទិស​ស្លោក​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា នោះ​គឺ ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ ចំពោះ​ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប និង ជួយ​គិត ជួយ​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ​៕

 

 

Filed in: ព័ត៌មានជាតិ