ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ ករណី​ឆក់​កាបូបស្ពាយ​ស្រី​ជនបរទេស​

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ ករណី​ឆក់​កាបូបស្ពាយ​ស្រី​ជនបរទេស​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​០៨.០៩.២០២២ វេលា​ម៉ោង​០១​ម៉​៣០​នាទី ជនសង្ស័យ​ពីរ​នាក់ បាន​ឆក់​កាបូប​ស្រី្ត​ជនបរទេស មួយរូប នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១២​អា ផ្លូវ​លេខ​៩០ ភូមិ​១១ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ មាន​ឈ្មោះ ROWLES . LYDIA ERICA ភេទ​ស្រី ជនជាតិ​អង់គ្លេស អាយុ​២៣​ឆ្នាំ ជា​អ្នក​ទេសចរណ៍ ស្នាក់​នៅ​ផ្ទះសំណាក់​ភូ​ផប់ ផ្លូវ​៩០ ភូមិ​១១ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ ។

​ជនសង្ស័យ​ចំនួន​ពីររូប ដែល​សមត្ថកិច្ច​ឃាត់ខ្លួន រួមមាន ៖
១.​ឈ្មោះ ទូច តន​អាយុ​២៧​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ (​ឃាត់ខ្លួន​ជាក់ស្តែង​នៅ​កន្លែងកើតហេតុ​)
២.​ឈ្មោះ ម៉ៅ រតនៈ អាយុ​២៩​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ (​ឃាត់ខ្លួន​ជាក់ស្តែង​នៅ​កន្លែងកើតហេតុ​) .

​សេចក្តីរាយការណ៍​អោយដឹងថា បន្ទាប់​ពី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឆក់​បាន​សំរេច ក៏​បាន​ជិះ​រត់គេច​ខ្លួន រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា បណ្ដាលអោយ​ដួល ។ គាប់​ជួន​ពេលនោះ កម្លាំង​ជំនាញ​ខណ្ឌ​-​ប៉ុស្តិ៏នគរបាល​ស្រះចក ដែល​កំពុង​ធ្វើ​សកម្មភាព​ល្បាត ក៏​បាន​ដេញតាម​បង្ក្រាប​ជាក់ស្តែង ។​

​វត្ថុតាង​ត្រូវ​ចាប់យក​
១.​កាបូប​ស្ពាយ ពណ៍​ខ្មៅ ក្នុងនោះ​រួមមាន​: កាបូបដៃ​ពណ៍​សាច់​មួយ​. ទូរស័ព្ទដៃ​ម៉ាក អាយ​ហ្វូន ១១ ពណ៍​ខ្មៅ​មួយគ្រឿង​. លុយ​ដុល្លា​ចំនួន ១៥០$ លុយ​ដុង​ចំនួន ៧ ម៉ឺន​ដុង និង សម្ភារៈ​មួយចំនួន​។ ចំពោះ​សំម្ភារៈ​ខាងលើ​ប្រគល់ឲ្យ​ជនរងគ្រោះយ​ក​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​។​

​ចំពោះមុខ​កម្លាំង​ជំនាញ​ខណ្ឌ​-​ប៉ុស្តិ៍ កំពុង​ប្រើប្រាស់​វិធានការ​ជំនាញ សាក សួរចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី​ច្បាប់​។​

​ទិសដៅ​បន្ត អធិការដ្ឋាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១១ នឹង​បន្ត​ខិតខំ​បង្ការ ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​ដោយ​អនុវត្តន៍​តាម​អនុ​សាស ន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​ស្នងការ និង​លោក​អភិបាលខណ្ឌ ៕

Filed in: ព័ត៌មានជាតិ