ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

យុវជន​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ចំនួន ២៥ នាក់​នៃ​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេពនិម្មិត​ប៉ៃលិន ទទួលបាន​វគ្គ​បណ្តុះបណ្តាល​ជា​មូលដ្ឋាន​

យុវជន​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ចំនួន ២៥ នាក់​នៃ​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេពនិម្មិត​ប៉ៃលិន ទទួលបាន​វគ្គ​បណ្តុះបណ្តាល​ជា​មូលដ្ឋាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន​៖ នៅ​ថ្ងៃ ពុធ ១២​កើត ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២២ ដោយ​មាន​ការចង្អុល​ដឹកនាំ​ពី លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន លោកជំទាវ ពៅ សុខ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិកា​សាខា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋាន ស្តីពី ប្រវត្តិ​ចលនា​កាកបាទ​ក្រហម​-​អឌ្ឍចន្ទ​ក្រហម តួនាទី​ភារកិច្ច​របស់​យុវជន និង វិជ្ជា​សង្គ្រោះ​បឋម រយៈពេល ១​ថ្ងៃ​ពេញ ជូន​ដល់​យុវជន​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ចំនួន ២៥​នាក់​(​ស្រី ១៣​នាក់​) នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន​។​

​លោកជំទាវ ពៅ សុខ បាន​ពាំនាំ​នូវ​ប្រសាសន៍​ពី​សំណាក់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ផ្តាំផ្ញើ​សួរសុខទុក្ខ​ដល់ ក្មួយៗ​យុវជន​ទាំង​អស់ ដែល​បាន​ចូលរួម​ជាមួយ​ចលនា​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា សំដៅ​ជួយ​រំលែក​ទុក្ខលំបាក​របស់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ ។​

លោកជំទាវ​បាន​គូសបញ្ជាក់​ពី​គោលបំណង​នៃ​ការបើក​វគ្គ​នេះ​គឺ ដើម្បី​ពង្រឹង និង ពង្រីក​កម្លាំង​មនុស្សធម៌ ក្នុង​នោះ​ឱ្យ​យុវជន​កាកបាទក្រហម​យើង បាន​យល់ដឹង​ស៊ីជម្រៅ​ពី​ចលនា​កាកបាទក្រហម តួនាទី​ភារកិច្ច​របស់​ខ្លួន និង​វិជ្ជា​សង្គ្រោះ​បឋម ដែល​ជា​មុខវិជ្ជា​មួយ​អាច​ជួយសង្គ្រោះ ឫ​កាត់បន្ថយ​ការឈឺចាប់​របស់​ជនរ​ង​គ្រោះ​ដោយ​គ្រោះថ្នាក់​ផ្សេងៗ​បាន មុន​ឡានពេទ្យ ឫ​ក្រុមគ្រូពេទ្យ​មកដល់ ជាពិសេស​ការសង្គ្រោះ​ក្នុង​បរិបទ​ជំងឺ​កូវី​ដ​១៩ ។​

​វគ្គ​បណ្តុះបណ្តាល​បាន​បញ្ចប់​នៅ​វេលា​ម៉ោង ៤​និង​៥៥ នាទី​រសៀល ក្រោម​អធិបតិភាព ឯកឧត្តម ឌឹន គឹម នាយក​ប្រតិបត្តិ​សាខា មានប្រសាសន៍​សូម​សម្តែង​នូវ​ការកោតសរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការ​បញ្ចប់​វគ្គ​នា​ថ្ងៃនេះ ។​

ឯកឧត្តម នាយក​សាខា បាន​មានមតិ​ផ្តាំផ្ញើ​ដល់ ក្មួយៗ​យុវជន​ទាំងអស់​ត្រូវ​ខិតខំ​រៀន​សូត្រ​នៅ​សាលា​ដើម្បី​ជា​ទំពា​ង​ស្នង​ឬ​ស្សី បណ្តុះ​គំនិត​អោយ​ចេះ​ស្រលាញ់​ការងារ​សង្គម​ដើម្បី​ខ្លាយខ្លួនជា​យុវជន​គំរូ ត្រូវ​ជៀសវាង​អោយ​ឆ្ងាយ​នូវ​ទង្វើ​មិន​គម្បី​នានា​ដែល​សង្គម​ស្ពប់ខ្ពើម និង​អោយ​យកចំណេះ​វិជ្ជា​ដែល​បាន​សិក្សា​យកទៅ​ចែ​ករំ​លែង​បន្ត​ដល់​សិស្សានុសិស្ស ។​ក្នុង​ឱកាស​នេះ ឯកឧត្តម បានប្រគល់ វិញ្ញាបនបត្រ​បញ្ចាក់​សិក្សា ជូន​ក្មួយៗ​យុវជន ចំនួន ២៥ វិញ្ញាបនបត្រ ដែល​សិក្សា​នៅថ្ងៃនេះ និង ចំនួន ២៥ វិញ្ញាបនបត្រ សម្រាប់​យុវជន​ដែល​ទទួលបាន​វគ្គ​បណ្តុះ​បណ្តាល​កាលពី​ថ្ងៃ​ទី ១៥ ខែមិថុនា ឆ្នាំ ២០២២ សរុប​រួម​ចំនួន ៥០ វិញ្ញាបនបត្រ​។ កម្មវិធី​នេះ​បញ្ចប់​ដោយ​ស្មារតី​សាមគ្គីភាព​ល្អ​ប្រសើរ និង​ទទួលបាន​ជោគជ័យ​៕​

Filed in: ព័ត៌មានជាតិ