ទាន់ហេតុការណ៍
កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី

​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រលង​កាយសម្បទា តាម​វិធីសាស្ត្រ​ចម្រុះ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២២!

​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រលង​កាយសម្បទា តាម​វិធីសាស្ត្រ​ចម្រុះ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២២!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​បាន​ធ្វើ​ការហ្វឹកហាត់​ជាប់​ជាប្រចាំ​ដើម្បី​ពង្រឹង​កាយសម្បទា តាមរយៈ​ការហ្វឹកហាត់ ក្បាច់គុណ ការ​ហាត់ប្រាណ​តាម​វិធីសាស្ត្រ​ចម្រុះ ការថែទាំ​សុខភាព និង​អនាម័យ​ក្នុង​ការរស់នៅ​ជា​ទៀងទាត់ ដើម្បី​បង្កើន​សមត្ថភាព ក្នុង​ប្រតិបត្តិការ លើ​ការងារ បង្ការ បង្ក្រាប និង​សង្គ្រោះ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​ព្រម​ជាមួយ​គ្នា​នោះ​ផងដែរ ជា​រៀងរាល់ឆ្នាំ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្កើត​ឱ្យមាន​កម្ម​វិធី​ប្រលង​កាយ សម្បទា ដែល​ជា​ការ​ជម្រុញ​ទឹកចិត្ត​កងកម្លាំង​ឱ្យ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ប្រកួតប្រជែង​គ្នា​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​០៤-០៥ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការប្រលង​កាយសម្បទា​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២២ នៅក្នុង​បរិវេណ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី ប្រកបដោយ​ភាពស្វាហាប់​៕

Filed in: ព័ត៌មានជាតិ