ទាន់ហេតុការណ៍
កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី

ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន​ទូទាំង​ខេត្ត​ប៉ៃលិន ចំនួន​៦៦​នាក់ ទទួលបាន​អំណោយ​ដ៏​ថ្លៃថ្លា​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​មូលនិធិ​ចាស់ជរា​ខេត្ត​ប៉ៃលិន​

ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន​ទូទាំង​ខេត្ត​ប៉ៃលិន ចំនួន​៦៦​នាក់ ទទួលបាន​អំណោយ​ដ៏​ថ្លៃថ្លា​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​មូលនិធិ​ចាស់ជរា​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ នៅ​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២២ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន លោកជំទាវ ពៅ សុខ ក្នុងនាម​លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​លោកតា លោកយាយ​ចាស់ជរា​គ្មាន​ទីពឹង និង​មាន​ជីវភាព​ខ្វះខាត ដែល​មក​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​កញ្ញា ឆ្នាំ​២០២២ ពី​ក្រុមការងារ​របស់​មូលនិធិ​។​

​ឯកឧត្តម សៅ សារ៉ាត់ ក៏​បាន​នាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម អុ​ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកជំទាវ បាន ស្រីមុំ ជូន​ដល់​លោកយាយ លោកតា​ចាស់ជរា​ទាំងអស់ ដែល​ជានិច្ចកាល​ឯកឧត្តម តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប គ្រប់​កាលៈទេសៈ និង​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន ពិសេស​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​បាន​គិតគូរ​សុខ​ទុក្ខ​ជាប់​ជានិច្ច​របស់​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​អោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដាច់បាយ​ស្លាប់ ដោយ​មិន​បាន​និង​មិន​បាន​ដោះស្រាយ​ឡើយ ។​

​ឯកឧត្តម សៅ សារ៉ាត់ បាន​មានប្រសាសន៍ថា​៖ មូលនិធិ​នេះ បាន​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​ដល់​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង មាន​ជីវភាព​ខ្សត់ខ្សោយ និង​មាន​អាយុ​ចាប់ពី​៧០​ឆ្នាំ​ឡើង​ទៅ ដែល​ពុំមាន​លទ្ធភាព​អាច​ចេញទៅ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​បាន ក៏​ដូចជា​ការជួយ​លើក​កំពស់​កម្រិតជីវភាព និង​បំប៉ន​ថែទាំ​សុខភាព​លោកយាយ​លោកតា ដោយ​មិន​ប្រកាន់​បក្សពួក និង​និន្នាការ​នយោបាយ​ឡើយ ព្រោះ​មនុស្ស​ចាស់ គឺ​មាន​គុណបំណាច់​ធំធេង​ណាស់ ក្នុង​ការជួយ​អប់រំ ប្រៀនប្រដៅ ដល់​កូនចៅ​ជំនាន់​ក្រោយៗ ឲ្យ​ប្រព្រឹត្តិតែ អំពើ​ល្អ​។​

​ក្នុងនាម​លោក​ជំទាវ បាន ស្រីមុំ ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​លោកយាយ លោកតា​ទាំងអស់ សូម​ចូលរួម​ប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់​ការពារ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ដោយ​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ចូលរួម​គោរព​អនុវត្តន៍​វិធាន​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល ។​

​លោកយាយ លោកតា ដែល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​មូលនិធិ​ចាស់ជរា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​បាន​ជូនពរ​ស័ព្ទ​សារធុ​ការ ចំពោះ​ឯកឧត្តម និង​លោកជំទាវ ប្រធាន​មូលនិធិ​ចាស់ជរា​ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​ថវិកា ដល់​ពួកគាត់​ជា​រៀងរាល់​ខែ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ធូរស្រាល​មួយ​ក​ម្រឹត​ធំ​ផងដែរ​។ ម្យ៉ាងវិញទៀត ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​លោក​យាយ លោកតា​នៅ​តាម​ភូមិ​ដាច់ស្រយាល ក្រុមការងារ​មូលនិធិ​ត្រូវបាន​បែងចែក​ជា ២​ក្រុម គឺ​ក្រុម​ទី​១ នៅ​សាលាឃុំ​អូរអណ្តូង និង​ក្រុម​ទី​២ ចុះ​ចែក​ជូន​តាម​ខ្នង​ផ្ទះ​ចាស់ជរា ដែល​មាន​ជំងឺ​មក​មិន​បាន ដោយ​មូលនិធិ បាន​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ដល់​លោកយាយ លោកតា ចាស់ជរា ចំនួន​៦៦​នាក់ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ចំនួន​១០​ម៉ឺន​រៀល មី ត្រីខ ទឹក​សណ្តែក ឃី​ត​(​មុង ភួយ ក្រមា សា​រ៉ុង​) និង​ជែល​លាងដៃ​ផងដែរ ។​

Filed in: ព័ត៌មានជាតិ