ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ជំរុញ​ដល់​ក្រុម​ការងារ​ទាំងអស់​ដែល​ចុះ​ជួយ​មូលដ្ឋាន​ត្រូវតែ​បន្ត​បេសកម្ម​របស់ខ្លួន​ឱ្យ​ល្អ និង​ថែរក្សា​សំឡេង​ឆ្នោត​ដែល​ទទួលបាន​ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ជំរុញ​ដល់​ក្រុម​ការងារ​ទាំងអស់​ដែល​ចុះ​ជួយ​មូលដ្ឋាន​ត្រូវតែ​បន្ត​បេសកម្ម​របស់ខ្លួន​ឱ្យ​ល្អ និង​ថែរក្សា​សំឡេង​ឆ្នោត​ដែល​ទទួលបាន​ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ត្បូងឃ្មុំ​៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ជំរុញ​ដល់​ក្រុម​ការងារ​ទាំងអស់​ដែល​ចុះ​ជួយ​មូលដ្ឋាន​ត្រូវតែ​បន្ត​បេសកកម្ម​របស់​ខ្លួន​ឱ្យ​ល្អ និង​ថែរក្សា​សំឡេង​ឆ្នោត​ដែល​ទទួលបាន​ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​។ ការ​ថ្លែង​បែប​នេះ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច គឺ​នៅក្នុង​ពិធី​អញ្ជើញ​ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ដែល​ធ្វើឡើង​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ​។​

​លោក វង សូ​ត បាន​ណែនាំ​ដល់​សមាជិក​សមាជិកា និង​ជា​ពិសេស​នោះ​ក្រុម​ការងារ​ដែល​ចុះ​ជួយ​តាម​មូលដ្ឋាន​ធ្វើ​យ៉ាងណា​ពង្រឹងស្មារតី សាមគ្គីភាព​គ្នា និង​បំពេញ​តួនាទី​ឱ្យបាន​ល្អ​ប្រសើរ​ស្របតាម​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។ ក្រោយពី​ទទួលបាន​លទ្ធផល​ដ៏​ល្អ​កាលពី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កន្លងទៅនេះ គឺ​ពលរដ្ឋ​គាំទ្រ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងច្រើន​លើសលប់ នេះ​ដោយសារ​ការដឹកនាំ​របស់​បក្ស​ប្រជាជ​កម្ពុជា​ដែល​បម្រើ​រាស្ត្រ​ពិតៗ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​ឱ្យ​រីកចម្រើន​និង​ជឿនលឿន​បន្តទៀត​។

​ទន្ទឹមនឹងនេះ​ដែរ លោក​រដ្ឋមន្ត្រី វង សូ​ត ក៏​បាន​ជំរុញ​ដល់​ក្រូម​ការងារ​ដែល​ប្តូរ​សមាសភាព បន្ត​បេសកកម្ម​របស់​ខ្លួន​ឱ្យបាន​ល្អ និង​ថែរក្សា​សំឡេង​គាំទ្រ​របស់​ពលរដ្ឋ​មក​លើ​គណបក្ស​ប្រជាជ​ន​កម្ពុជា ដើម្បី​យក​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ខាងមុខនេះ​៕

Filed in: ព័ត៌មានជាតិ