ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទាំង​៧​សង្កាត់ ចុះជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ នៅ​ក្រុង​សិរីសោភ័ណ ដែល​កំពុង​ជន់​លិច​!

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទាំង​៧​សង្កាត់ ចុះជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ នៅ​ក្រុង​សិរីសោភ័ណ ដែល​កំពុង​ជន់​លិច​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ​៖ ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ បាន​បណ្តាល​ឲ្យ បឹងបួរ ស្ទឹង ស្រែ ចំការ របស់​ប្រជាពលរដ្ឋ​ជាច្រើន​ក្នុង ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​លិចលង់ កន្លែង​ខ្លះ​ក៏​ប្រមូល​ផល​ទាន់ កន្លែង​ខ្លះ​ក៏​ប្រមូល​ផល​មិន​ទាន់ កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះជួយ​ច្រូត​និង​ប្រមូល​ផល​ស្រូវ​ជូន​ប្រជាពលរដ្ឋ ដើម្បី​កាត់បន្ថយ​ការ​រ​លួច​ខូច​។​

​ក្រោម​ការដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក​បាន​បញ្ជូន​កម្លាំង​នគរបាល​នៃ​អធិការ​នគរបាល​ក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ​លោក​អធិការ ស៊ី ឌី ដឹកនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទាំង​៧​សង្កាត់​(២០​នាក់​)​សហការ​ជាមួយ កម្លាំង​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត បន្ទាយមានជ័យ កងរាជអាវុធហត្ថ​ក្រុង និង កម្លាំង​កងពល ៥១ ចុះជួយ​ច្រូតស្រូវ ប្រជាពលរដ្ឋ​នៅ​សង្កាត់​កំពង់ស្វាយ​ដែល កំពុង​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២២​កន្លងទៅ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ ក៏​ធ្លាប់បាន​បញ្ជូន​កម្លាំង​នគរបាល​ចំនួន​២០​នាក់ ច​ជួយ​ច្រូតស្រូវ​ជូន​ប្រជាពលរដ្ឋ​ឈ្មោះ ប៉ា សា​រុំ ចំនួន​១​ហិកតា ស្ថិតនៅ​ភូមិ​អ្នកតា សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ​ម្តង​ផងដែរ​៕
​ដោយ​៖​លោក​ចាន់ ពុធ​

Filed in: ព័ត៌មានជាតិ