ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អតីត​និស្សិត​បញ្ចប់​ការសិក្សា នៅ​បណ្ឌិត្យសភា​យោធា និង​មហាវិទ្យាល័យ​ភូមិន្ទ​យោធា ដាន់​ទ្រូ​ន ប្រទេស​អូស្ត្រាលី ចំនួន​០៨​នាក់ រួមគ្នា​បំពេញ​ការងារ មនុស្សធម៌ នាំយក​អំណោយ​ចែកជូន​ដល់ ចាស់ជរា​គ្មាន​ទីពឹង ០៣​គ្រួសារ​!

អតីត​និស្សិត​បញ្ចប់​ការសិក្សា នៅ​បណ្ឌិត្យសភា​យោធា និង​មហាវិទ្យាល័យ​ភូមិន្ទ​យោធា ដាន់​ទ្រូ​ន ប្រទេស​អូស្ត្រាលី ចំនួន​០៨​នាក់ រួមគ្នា​បំពេញ​ការងារ មនុស្សធម៌ នាំយក​អំណោយ​ចែកជូន​ដល់ ចាស់ជរា​គ្មាន​ទីពឹង ០៣​គ្រួសារ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ ទោះ​មាន​ឬ​ក្រ ការធ្វើ​អំពើ​ល្អ គឺ​អាច​ធ្វើ​តាម​លទ្ធភាព ទោះ​មិន​អាច​ជួយ មនុស្ស​បាន​គ្រប់​គ្នា ត្រឹម​ជួយ​អ្នក​ដែល​ខ្សត់ខ្សោយ ជាង​យើង​តែ​ប៉ុន្មាន​នាក់​ដោយ​សទ្ធា​ជ្រះថ្លា គឺជា​បុណ្យ​យើង​ហើយ​។​

​នា​ព្រឹក​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០២២ អតីត​និស្សិត​បញ្ចប់​ការសិក្សា នៅ​បណ្ឌិត្យសភា​យោធា និង​មហាវិទ្យាល័យ​ភូមិន្ទ​យោធា ដាន់​ទ្រូ​ន ប្រទេស​អូស្ត្រាលី ចំនួន​០៨​នាក់ ដែលមាន លោក សៀ ទីន​, លោក ផន ឬ​ទ្ធី​ស័ក្កិ​, លោក ឈន បូរី​, លោក សួន វិទូ​, លោក រ៉ា ភិរុណ​, លោក ប៊ុន ចាន់​វិចិត្រ​, លោក ចន្ថា សុធា​រិទ្ធិ​, លោក ផន ដា​វីដ បានរួម​គ្នា​នាំយក​អំណោយ​មួយចំនួន ដែល​ចេញពី​ការ​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ទៅ​ប្រគល់ជូន​ដល់ គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង ជួប​នូវ​បញ្ហា​ខ្វះខាត ចំនួន​០៣​គ្រួសារ ដល់ផ្ទះ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ក្នុងនោះ​រួមមាន​៖

​ទី​១៖​គ្រួសារ​លោកយាយ ម៉ី សាវ៉ន អាយុ​៧៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ គ្មាន​ដី​គ្មាន​ផ្ទះ សុំ​ជ្រកកោន​រស់នៅ​ជាមួយ​នឹង​គេ ក្នុងភូមិ​២០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​ទី​២៖​គ្រួសារ​លោកយាយ ចាន់ នី អាយុ​៧២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ គ្មាន​ដី​គ្មាន​ផ្ទះ សុំ​ជ្រកកោន​រស់នៅ​ជាមួយ​នឹង​គេ ក្នុងភូមិ​២០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​ទី​៣៖​គ្រួសារ​លោកយាយ រស់ ភាព អាយុ​៦៥​ឆ្នាំ (​ពិការ​) មាន​ប្តី​ឈ្មោះ កង រី អាយុ​៨៣​ឆ្នាំ មុខរបរ​ដើរ​លក់​ថ្នាំ​ខ្មែរ គ្មាន​ដី​គ្មាន​ផ្ទះ សុំ​ជ្រកកោន​រស់នៅ​ជាមួយ​នឹង​គេ ក្នុងភូមិ​២៤ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​អំណោយ​ដែល​បាន​យក​ប្រគល់ជូន​ដល់​គ្រួសារ​ទាំង​០៣​ខាងលើ ក្នុង​មួយ​គ្រួសារ​គឺ​ទទួលបាន ថវិកា​ចំនួន ៥០​ម៉ឺន​រៀល​, អង្ករ​០១​បាវ​៥០​គីឡូក្រាម​, មី​២​កេស​, ត្រីខ​០១​យួរ​, ទឹក​ស៊ី​អី​វ​០១​យួរ​, ទឹកត្រី​០១​យួរ​, ទឹក​សុទ្ធ​០១​កេស​, ទឹកដោះគោឆៅ​០១​យួរ​, ភេសជ្ជៈ​០១​កេស​, សាច់ជ្រូក​ផាត់​កន្លះ​គីឡូក្រាម​, ត្រីងៀត​០១​គីឡូក្រាម​, សាច់ក្រក​០១​គីឡូក្រាម​, សៀង​០១​យួរ​, មុង​០១, ភួយ​០១,​កន្សែង​០១ និង​សម្ភារ​មួយចំនួនទៀត ទុក​ជា​ការចែករំលែក ជួយ​សម្រាល​បន្ទុក​ដល់ ចាស់ជរា​គ្មាន​ទីពឹង​ទាំង​០៣​គ្រួសារ ដែល​កំពុង​មាន​ការខ្វះ​ខាត​ជាក់ស្តែង​នេះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ